ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និង សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការដាំកូនឈើ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ លើផ្ទៃដីជិតមួយហិកតា តាមបណ្តោយវិថីព្រះនរោត្តម សហមុនី ដើមី្ប អបអរសាទរខួបលើកទី៧២ បុណ្យរុក្ខទិវា ៩កក្កដា ២០២៤ ក្រោមប្រធានបទ (ព្រៃឈើ ដើមី្បប្រជាជន និង ការអភិវឌ្ឍដោយចីរភាព ) ក្រោមអធិបតីភាពរបស់ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និង ជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមទ្រទ្រង់សកម្មភាពយុវជន និង អ្នកស្ម័ត្រចិត្តកាកបាទក្រហមកម្ពុជា និង លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងលោក លោកស្រីក្នុងគណៈកម្មាធិការកាកបាទក្រហមកម្ពុជាមកពីសាខា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិអប្សារាចូលរួមផងដែរ។ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានលើកឡើងថា កូនឈើចម្រុះ ១ពាន់ដើម មានកូនគគីរ ឈើទាល បេង ក្រញូង ត្រសេក ច្រេស ធ្លង់ និងកូនរំដួល ត្រូវបាន កាកបាទក្រហមកម្ពុជារៀបចំយុទ្ធនាការដាំដើមឈើនេះឡើង ដេីម្បីជំរុញដល់យុវជនយល់ដឹងបន្ថែមអំពីការស្រឡាញ់បរិស្ថាន និងដំណោះស្រាយបញ្ហាប្រឈមថ្មីជាសកល កាត់បន្ថយការប្រែប្រួលអាកាសធាតុនិងបរិស្ថាន។ ម្យ៉ាងវិញទៀត ដើមឈើគឺជាអាយុជីវិតរបស់មនុស្សជាតិ និង សត្វ ទេីបសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបានដាំបន្ថែមទៀតចំនួន៤៦០ដើម ដែលបច្ចុប្បន្នឧទ្យានសហស្សវត្យរ៍កាកបាទក្រហមកម្ពុជាក្នុងក្រុងសៀមរាប មានដើមឈើចំនួន២ពាន់៤៦០ដើមនិងមានអាយុកាល២៥ឆ្នាំហើយ។ ឧទ្យាននេះក៏ជាបន្ទុករបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលរាប់រងក្នុងការការពារ ជួសជុល និងថែទាំកូនឈើ ឲ្យលូតលាស់ដល់បច្ចុប្បន្ននេះផងដែរ។ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជាបានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗ ដែលបានអញ្ជើញមកចូលរួមក្នុងយុទ្ធនាការដាំដើមឈើនេះ និងបានថ្លែងអំណរគុណដល់អង្គភាពពាក់ព័ន្ធដែលបានសហការក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអបអរសាទរខួបលើកទី៧២ រុក្ខទិវា ៩ កក្កដា ២០២៤ ក្រោមប្រធានបទ៖ ព្រៃឈើ ដើម្បីប្រជាជន និងការ អភិវឌ្ឍដោយចីរភាព។ ឯកឧត្តម ការដាំដើមឈើ នៅក្នុងយុទ្ធនាការនេះ គឺអនុវត្តតាមផែនការដែលបានដាក់ពេញក្នុង សេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០២៣ កន្លងទៅ និងស្រមតាមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹង អាកាសធាតុ ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ផងដែរ។ ឯកឧត្តម ពិត ចំណាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជន គ្រប់ ជំនាន់ មានឆន្ទៈចូលរួមក្នុងបេសកកម្មរួមគ្នាដោះស្រាយបញ្ហាមនុស្សជាតិ និងបញ្ហាប្រឈមជាសកល ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ តាមរយៈសកម្មភាព រួមគ្នាថែរក្សា ការពារ ព្រៃឈើ និងបន្តចូលរួមដាំដើមឈើគ្រប់ប្រភេទ នៅលើដីទំនេរ តាមទីអារាម ភូមិដ្ឋាន សាលារៀន រមណីយដ្ឋាន និងទីកន្លែងផ្សេងៗទៀតឲ្យបានកាន់តែច្រើនតាមលទ្ធភាពដែលអាចដាំបាន និង យកអស់កម្លាំងកាយចិត្តរួមគ្នាក្នុងការអនុវត្តសកម្មភាពខាងលើនេះឲ្យសម្រេចជោគជ័យ ដែលនេះក៏ជាផ្នែកមួយនៃការបណ្តុះផ្នត់គំនិតយុវជនជំនាន់ក្រោយឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាបរិស្ថានបៃតង។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ថ្ងៃនេះយុវជនកាកបាទក្រហមកម្ពុជា មកពីបណ្តាខេត្តមកចូលរួមគោរពនូវយុទ្ធនាការដាំដើមឈើ ត្រូវគោរពធ្វើពិធីដាំដើមឈើ ចំនួន១ពាន់ដើមនៅជារៀងរាល់ឆ្នាំ ដើមី្បធ្វើការអភិរក្ស និង គ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព ។ សំខាន់ការដាំដើមឈើ នៅតំបន់អង្គរនេះ ដើមី្បទ្រទ្រង់នូវសោភណ្ឌភាពបរិស្ថាននៃរមណីយដ្ឋានអង្គរ ៕
កាកបាទក្រហមកម្ពុជា បើកយុទ្ធនាការដាំកូនដើមឈើចម្រុះចំនួន ១ ០០០ដើម
- 63
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 63
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 63
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 63
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 63
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 63
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 63
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 63
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 63
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 63
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 63
- ដោយ vannak