រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ដើមក្ងោកចំនួន៨០០ដើមត្រូវបានរដ្ឋបាលស្រកស្រីស្នំដាំតាមបណ្តោយផ្លូវជាតិ៦៨

  • 15
  • ដោយ vannak

នៅថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលស្រុកស្រីស្នំដឹកនាំដោយ លោក ហ៊ន់ ប្ញទ្ធិ អភិបាល នៃគណ:ស្រុក ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកលោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក មេបញ្ជាការរងកងពល៤២ សសយកស្រុក កាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋចំនួន៦០០នាក់ បានប្រារព្ធពិធីដាំដើមក្ងោកចំនួន៨០០ដើមតាមបណ្តោយផ្លូវជាតិលេខ៨៦ឃុំមោង ចាប់ពីចំនុចព្រំប្រទល់ស្រុកក្រឡាញ់។ លោក ហ៊ន់ ឫទ្ធិ យុទ្ធនាការដាំដេីមឈេីនេះ គឺជាការរួមចំណែកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងដើម្បីចូលរួមប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ម្យ៉ាងទៀតក៏ជាការលេីកកម្ពស់សោភ័ណភាពតាមដងផ្លូវ និងធ្វេីឱ្យតាមដងផ្លូវមានភាពស្រស់បំព្រងនៃបៃតង។

អត្ថបទទាក់ទង