នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្គោល នៃលេខាធិការដ្ឋាន(គ.វ.អ ) ក្រោមអធិបតីភាពឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ) ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អស់លោក លោកស្រីជា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយក នាយិការសាលា លោកគ្រូអ្នកគ្រូបង្គោល គណៈគ្រប់គ្រងសាលា និងមាតាបិតា អាណាព្យាបាលសិស្ស សរុបប្រមាណ ជាង៣០០នាក់ចូលរួម។បន្ទាប់ពីលោកជំទាវ អ៊ី សុធារី សមាជិកផ្នែកគាំទ្រសាលារៀនប្រចាំខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពនៃការគាំទ្រសាលារៀនក្នុងខេត្តសៀមរាបរួចមក ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងត្រូវពង្រឹងពង្រីកបន្ថែមជាបន្តបន្ទាប់ ចំពោះវិស័យអប់រំនាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងសេចក្តីតម្រូវការជាអាទិភាពក្នុងការជម្រុញ និងចូលរួមលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពតាមសាលារដ្ឋចាប់ពីថ្នាក់ មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្សប្រកបដោយ ចំណេះដឹង ជំនាញ សីលធម៌ ឥរិយាបទល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារនាពេលបច្ចុប្បន្នទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ឯកឧត្តមក៏បានដាក់នូវវិធានការ ដល់គ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និង ឯកជន ក៏ដូចមាតាបិតា អាណាព្យាបាលសិស្ស ត្រូវចូលរួមក្នុងការលុបបំបាត់ក្រុមក្មេងទំនើង សិស្សគេចពីសាលា និង បោះបង់ចោលការសិក្សាជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិទៅពេលអនាគត។ ឯកឧត្តម ពេជ សោភ័ន រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ហើយគណៈកម្មាធិការជាតិនេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រធាន។ ឯកឧត្តម ពេជ សោភ័ន បានបន្តថា គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពសាលា រដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា នេះជាវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្គោល នៃលេខាធិការដ្ឋាន គ.វ.អ (លើកទី៣) បញ្ជ្រាបការយល់ដឹងអំពីសកម្មភាពនៃការអនុវត្ត និងផ្សព្វផ្សាយវិធានការគន្លឹះ(គ.វ.អ) និង សកម្មភាពគាំទ្រសាលារៀនគោលដៅ ទាំង៤២ ក្នុងខេត្តទាំង០៩ ក្នុងនោះខេត្តសៀមរាប ក៏មាន៥សាលារៀនគោលដៅបានកំពុងអនុវត្ត។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ពីគោលបំណងជួយគាំទ្រដល់ការ លើកកម្ពស់ការអប់រំ តាមរយៈការពង្រឹងអភិបាលកិច្ចសាលារៀន លើការពិនិត្យកែលម្អកម្មវិធីសិក្សា ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របតាមតម្រូវការ ក្នុងពង្រឹងគុណភាពចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជម្រុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ។ ក្នុងនោះឯកឧត្តមក៏បានធ្វើការក្រើនរំលឹក ដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ក៏ដូចមានតាបិតា អាណាព្យាបាលសិស្ស ត្រូវធ្វើការកែនូវទន្លាប់អវិជ្ជមានដែលមានកន្លងមក ដើមី្បរួមគ្នាផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ឱ្យស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ៕
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្គោល នៃលេខាធិការដ្ឋាន(គ.វ.អ )
- 59
- ដោយ vannak
អត្ថបទទាក់ទង
-
អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”២៣ វិច្ឆិកា ២០២៤
- 59
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញជូនដំណើរគណៈប្រតិភូប្រធានអង្គការ CDI-IDC ត្រលប់ទៅប្រទេសវិញបន្ទាប់ពីបានចូលរួមវេទិកាពិសេសនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI
- 59
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៦ សណន ស្តីពីបែបបទ នីតិវិធីនៃការកែសម្រូវទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋាន
- 59
- ដោយ vannak
-
ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប
- 59
- ដោយ vannak
-
កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Post-Event “អបអរសាទរ Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” នៅខេត្តសៀមរាប
- 59
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ដល់មន្រ្តីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក
- 59
- ដោយ vannak
-
ជំនួបពិភាក្សាការងារជាមួយលោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង នៃព្រះរាជាណាចក្រកម្ពុជា
- 59
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
- 59
- ដោយ vannak
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ
- 59
- ដោយ vannak
-
វគ្គតម្រង់ទិស «ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ»ដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤
- 59
- ដោយ vannak