កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោក សំកុល សុចិត្រ អភិបាលរងខេត្តតំណងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញជួបសម្តែងការគួរសមជាមួយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដេីម្បីចុះបំពេញការងារអធិការកិច្ច ហត្ថពលកម្មបរទេសនៅភូមិសាស្ត្រ ខេត្តសៀមរាប ក្នុងឆ្នាំ២០២៤។ ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តដែលបានអនុញ្ញាតដល់ក្រុមការងារបានជួបសំណេះសំណាល និងពិភាក្សាការងារនាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ ផាន់ រតនៈ បញ្ជាក់ថាការងារនេះយេីងបានសហការជាមួយខេត្តចុះរៀងរាល់ឆ្នាំ ហេីយឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺអធិការកិច្ច ហត្ថពលកម្មបរទេសនៅភូមិសាស្ត្រ ខេត្តសៀមរាប ដេីម្បីយេីងមានភពងាយស្រួលក្នុងការគ្រប់គ្រងផងដែរ។ លោក សំកុល សុចិត្រា ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ ដែលបានចុះមកបំពេញភារកិច្ចនៅខេត្តសៀមរាប ហេីយខេត្តនឹងចូលរួមសហការលេីកិច្ចការងារនេះឱ្យបានល្អប្រសេីរ និងជោគជ័យ។ លោក ក៏បានណែនាំដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបន្តសហការជាមួយក្រុមការងារក្នុងការចុះអធិការកិច្ច ហត្ថពលកម្មបរទេសនៅភូមិសាស្ត្រ ខេត្តសៀមរាបឱ្យបានជោគជ័យ។ ម្យ៉ាងទៀត លោក អភិបាលរងខេត្តក៏បានស្នេីដល់ក្រុមការងារឱ្យត្រួតពិនិត្យ និងកំណត់នូវទិដ្ឋាការឱ្យស្របតាមប្រភេទទិដ្ឋាការដែលរាជរដ្ឋាភិបាលកំណត់មានដូចជា ទិដ្ឋាការប្រភេទ E ស្នាក់ធម្មតា អាចបន្តសុពលភាពរយៈពេលវែង តម្រូវឱ្យមានប័ណ្ណការងារ ប្រភេទ C ទិដ្ឋាការប្រភេទបោរីភាព ផ្តល់ឱ្យសម្រាប់អ្នកដែលមកជួយកិច្ចការផ្សេងៗ ដូចជាអង្គការ ជាដើម។ មិនតម្រូវឱ្យមានប័ណ្ណការងារទេ ប៉ុន្តែចប់បេសកកម្មត្រូវត្រឡប់ទៅវិញ និងទិដ្ឋាកាតប្រភេទ Es ផ្តល់សម្រាប់កូនសិស្ស មិនត្រូវឱ្យមានប័ណ្ណការងារទេ។
