រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបរបាយការណ៍ឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប

  • 73
  • ដោយ vannak

ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៤​ នៅសាលប្រជុំធំសាលាខេត្តសៀមរាបឯកឧត្តមប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ឆមាសទី១ ស្តីពីការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាពឆ្នា២០២៤ ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សួសអង្គារ៍ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រាជអាជ្ញាអមសាលាដំបូងខេត្តឯកឧត្តមប្រធានសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងសៀមរាប មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក មេឃុំចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ សរុប ចំនួន ៣២០នាក់ ដូចមានបញ្ជីវត្តមានជនភ្ជាប់ជាមួយ។ឯកឧត្តម​ ប្រាក់​ សោភ័ណ​ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម​ សួសអង្គារ៍ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩​ ដែលបានអញ្ជេីញចលរួមក្នុងផ្តល់អនុសាសន៍សំខាន់​ និងណែនាំបន្ថែមអំពីចំណុចខ្វះខាត​ ដែលបានអនុវត្តកន្លងមក។ ឯកឧត្តម​ សួស អង្គារ៍ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩​ ក៏បានផ្តាំផ្ញេីដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ដូចខាងក្រោម​ : -ត្រូវបន្តកិច្ចសហការអនុវត្តវិធានការច្បាប់ឱ្យបានតឹងរឹងម៉ឺងម៉ាត់បន្ថែមទៀត-បន្តតាមដាន ក្ដាប់មុខសញ្ញា គ្រប់គ្រងសភាពការណ៍និងចាត់ប្រធានការបង្ក្រាបទប់ស្កាត់បទល្មើសនានាក្នុងគោលដៅរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: និងស្ថេរភាពសន្តិភាពក្នុងខេត្តសៀមរាប ប្រកបដោយប្រសិទ្ធភាព មិនទាន់ពេលវេលា-ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ការមុខសញ្ញាសង្ស័យ ការលួចលាក់ ប្រើប្រាស់ និងកែច្នៃអាវុធជាតិផ្ទុះ ការញុះញង់ប្រមូលផ្ដុំកម្លាំងចលនាដែលអាចជាបង្កអំពើអសន្តិសុខក្នុងខេត្តសៀមរាប-ត្រូវបន្ត និងពង្រឹងផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យបានទូលំទូលាយ-ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងវិធានការអនុវត្ត និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្ការ ការទប់ស្កាត់បទល្មើស បញ្ហាគ្រោះថ្នាក់គ្រឿងញៀន ក្មេងទំនើង នៅមូលដ្ឋាន និងសាលារៀនជាប្រចា-ស្ដាប់ និងទទួលយកសំណើរសំណូមពរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងដាក់ពិធានការជួយដោះស្រាយឲ្យចំដៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ដោយឡែក​ ឯកឧត្តម​ ក៏បានជំរុញដល់គណៈបញ្ជការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់-ត្រូវពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាព សមាជិកភាព ពង្រឹងការអនុវត្តនូវតួនាទីប្រចាំថ្ងៃ និងគណៈបញ្ជាការ ឯកភាពក្នុងការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ឱ្យកាន់តែមានប្រសិទ្ធភាព-ត្រូវរៀបចំផែនការការពារ និងពិនិត្យបញ្ហាប្រឈមរបស់ខ្លួន និងតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនៅវត្តសមស្រប និងទាន់ពេលវេលា ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងគោលដៅមូលដ្ឋានរបស់ខ្លួន-ត្រូវណែនាំដល់ប្រជាការពារឱ្យយល់ដឹងអំពីច្បាប់និងតួនាទីភារកិច្ចក្នុងការអនុវត្តការងាររបស់ខ្លួន ស្របតាមសេចក្តីណែនាំលេខ០៣៧​ ស្ដីពីការពង្រឹងចលនាប្រជាការពាររបស់ក្រសួងមហាផ្ទៃ-ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមសេចក្តីណែនាំលេខ ០១៣ សណន ចុះថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៧ ស្ដីពីការចាប់អនុវត្តការងារនគរបាលនិងសហគមន៍។

អត្ថបទទាក់ទង