ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្តមានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំព្រឹត្តិការណ៍ Gumball 3000 ព្រឹត្តិការណ៍ប្រមូលផ្ដុំរថយន្តទំនើបៗ ដែលរៀបចំឡេីងដោយក្រសួងទេសចរណ៍ នៅខេត្តសៀមរាប ដឹកដោយឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលពីអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។ Gumball 3000 ជាព្រឹត្តការណ៍បើកឡានរថយន្តទំនើបតម្លៃខ្ពស់ ដោយជនល្បីឈ្មោះសេដ្ឋី និង Influencers ជុំវិញពិភពលោក ដែល90% ពួកគាត់ពុំដែលបានមកកម្ពុជាទេ ហេីយក៏មានរថយន្ត ចូលរួមចំនួន 150រថយន្ត (Luxury, Super Car and Sport) មកជុំវិញពិភពលោកដែលនឹងមកដល់ខេត្តសៀមរាបនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖០០នាទីរសៀល ក្រុមឡាននេះ នឹងជិះទៅបរិវេណអង្គរតូច និងអង្គរធំ រួចបន្តមកចតឡាននៅសួនហាត់ប្រាណមាត់ស្ទឹង។ ដោយឡែកក្នុងនោះដែរ ក៏មានការចូលរួមរថយន្ត 600គ្រឿង ពីក្នុងស្រុក ប្រមូលផ្តុំនៅមុខប្រាសាទអង្គរវត្ត មើលថ្ងៃរះ ដើម្បីបំបែកកំណត់ត្រា Guinness នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ផងដែរ ។ ការបើករថយន្តនេះ ឆ្លងកាត់ ៥ប្រទេសក្នុងអាស៊ាន ដោយស្នាក់នៅកម្ពុជាយូរជាងគេ មានរយៈពេល ២យប់ ៣ថ្ងៃ ដែលចូលមកដល់ដល់កម្ពុជា នៅច្រកប៉ាវិត ពីវៀតណាមឆ្លងកាត់ភ្នំពេញមកសៀមរាប បន្តឆ្ពោះទៅថៃតាមច្រកប៉ោយប៉ែត។ក្រុមការងារ Gumball 3000 អន្តរជាតិ នឹងរៀបចំឯកសារព្រឹត្តការណ៍នេះ ដើម្បីធ្វើការផ្សព្វផ្សាយនៅ Netflix ហេីយក្រុមការងារ Gumball ខ្មែរ ក៏បានរៀបចំប្រមូលថវិកាសប្បុរសធម៌តាមរយៈព្រឹត្តការណ៍នេះ ពីកន្លងមហាជនទូទៅ ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ ក្រៅពីរថយន្តទំនើបខាងលើ ក្នុងក្បួនប្រតិភូ ក៏មានរៀបចំម៉ូតូធំ ចំនួន ២០០គ្រឿង អមដំណើរក្បួនរថយន្តផងដែរ។
កិច្ចប្រជុំស្តីពីការរៀបចំព្រឹត្តិការណ៍ Gumball 3000 ព្រឹត្តិការណ៍ប្រមូលផ្ដុំរថយន្តទំនើបៗ នៅខេត្តសៀមរាប
- 79
- ដោយ vannak
អត្ថបទទាក់ទង
-
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន
- 79
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 79
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 79
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 79
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 79
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 79
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 79
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 79
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 79
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 79
- ដោយ vannak