រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំប្រចាំឆមាសទី១ ពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្ត នៃការអនុវត្តការងារគណនេយ្យភាពសង្គម

  • 25
  • ដោយ vannak

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំធំ សាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក តំណាងមន្ទីរ អង្គភាព អង្គការដៃគូ និងមន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក។ កិច្ចប្រជុំប្រចាំឆមាសទី១ ពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្ត នៃការអនុវត្តការងារគណនេយ្យភាពសង្គម រៀបចំឡេីងក្នុងគោលបំណង ដើម្បីធ្វើការពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធន៍ល្អៗ នៃការអនុវត្តការងារគណនេយ្យភាពសង្គម ដោយអនុវត្តលើការផ្ដល់សេវាកម្រិតមូលដ្ឋាន(រដ្ឋបាលឃុំ សង្កាត់ ចំនួន១០០ សាលាបឋមសិក្សា ចំនួន៥១៦ និងមណ្ឌលសុខភាព ចំនួន៩៣) និងការអនុវត្តលើការផ្ដល់សេវាកម្រិតក្រុង ស្រុក ចំនួន០៣(រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកក្រឡាញ់ និងរដ្ឋបាលស្រុកវ៉ារិន)។ បន្ថែមពីការពិនិត្យ និងរកដំណោះស្រាយបញ្ហាប្រឈមនានារួចមក លោកប្រធានអង្គប្រជុំបានធ្វើការណែនាំផងដែរដល់រដ្ឋបាលក្រុង ស្រុក ឱ្យដាក់បញ្ចូលសកម្មភាពគណនេយ្យភាពសង្គមទៅក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំដែលនឹងត្រូវរៀបចំនៅក្នុងអាណត្តិក្រុមប្រឹក្សាអាណត្តិទី៤ថ្មីនេះ។

អត្ថបទទាក់ទង