ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំរដ្ឋាករទឹកស្វយ័តសៀមរាប លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងស្វែងយល់ជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប ពាក់ព័ន្ធនឹងការស្នើសុំកំណត់តំបន់ការពារ និងអភិវឌ្ឍប្រភពទឹកស្ថិតនៅក្នុងអាង នៃបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ ដោយមានការងារចូករួមពីថ្នាក់ដឹកនាំ ក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តសៀមរាប ថ្នាក់ ស្រុក និងឃុំមួយចំនួន ដែលជាប់ពាក់ព័ន្ធផងដែរ។ រដ្ឋាករទឹកស្វយ័តសៀមរាប បានពិនិត្យឃើញថាស្ថានភាពទឹកបឹងទន្លេសាបកាន់តែស្រកចុះពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹក និងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប ហើយប្រភពទឹកពីបឹងទន្លេសាប អាចប្រឈមនឹងការរីងហួត បណ្តាលឱ្យខ្វះប្រភពទឹកសម្រាប់ផលិត និងផ្គត់ផ្គង់ទឹកស្អាតនាពេលអនាគត។ ដោយមើល ឃើញបញ្ហាប្រឈមទាំងនេះ រដ្ឋាករទឹកស្វយ័តសៀមរាប បានសិក្សាកំណត់តំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹកពីបឹងទន្លេសាប ក្នុងគោលបំណង៖ ១) ការពារគុណភាពទឹក និងប្រភពទឹកពីសកម្មភាពនានា ២) ធ្វើការអភិវឌ្ឍដោយពង្រីក ប្រវែងប្រឡាយ ក្នុងករណីផ្ទៃបឹងទន្លេសាបរួមតូចហួសចុងប្រឡាយបង្ហូរទឹកបច្ចុប្បន្ន និង ៣) ធ្វើការអភិវឌ្ឍដោយស្តារ បាតប្រភពទឹកពីបឹងទន្លេសាបធ្វើជាអាងស្តុកទឹកនៅរដូវប្រាំង។ រដ្ឋាករទឹកស្វយ័តសៀមរាប បានសិក្សា និងកំណត់ តំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹកពីបឹងទន្លេសាបដូចខាងក្រោម៖១. កំណត់ផ្ទៃប្រភពទឹកពីបឹងទន្លេសាប (មានព្រៃលិចទឹក)៖ ចំនួន ១.០០៧.១៦៨ ម៉ែត្រការ៉េ ជាតំបន់ការពារ ប្រភពទឹក២. កំណត់ផ្ទៃប្រភពទឹកពីបឹងទន្លេសាប (ចាប់ពីព្រៃលិចទឹកទៅផ្ទៃបឹង)៖ ចំនួន ៦.៨៩៧.៧៦៩ ម៉ែត្រការ៉េ ជាតំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹក។ ក្នុងករណីនេះ តម្រូវឱ្យធ្វើការស្តារបាតបឹងជម្រៅ ២,៩ម៉ែត្រ នៅនីវ៉ូដក ២ ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ ហើយផ្ទៃបឹងនេះអាចស្តុកទឹកបានប្រមាណ ១៦.៤៦២.៩០០ម" ដែលអាចប្រើប្រាស់បានរយៈពេល ៥,៧ខែ សម្រាប់តម្រូវការទឹករហូតដល់ឆ្នាំ២០៣៥ និងបានត្រឹមតែរយៈពេល ៣ខែ សម្រាប់តម្រូវការទឹករហូតដល់ ឆ្នាំ២០៥០ ចំពោះករណីបឹងបច្ចុប្បន្នមានការរីងហួតនៅរដូវប្រាំង។
កិច្ចប្រជុំពិគ្រោះយោបល់ និងស្វែងយល់ជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប ពាក់ព័ន្ធនឹងការស្នើសុំកំណត់តំបន់ការពារ និងអភិវឌ្ឍប្រភពទឹកស្ថិតនៅក្នុងអាង នៃបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ
- 62
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 62
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 62
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 62
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 62
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 62
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 62
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 62
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 62
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 62
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 62
- ដោយ vannak