នាថ្ងៃព្រហស្បត៏ ០៣រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ធៃទី ២២ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសណ្ឋាគារសុខារ៉េស៊ីដង់រាជធានីភ្នំពេញ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃអភិបាលខេត្តសៀមរាប បានចូលរួមវេទិកាបណ្តាញអេកូទេសចរណ៏បឹងទន្លេសាបប្រចាំឆ្នាំ លើកទី ១ ក្រោមប្រធានបទ "ការពង្រឹងសេវាកម្មទេសចរណ៏ និងអេកូទេសចរណ៏ ឆ្ពោះទៅរកការងារលើកម្ពស់ជីវភាពសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិតំបន់បឹងទន្លេសាបប្រកបដោយនិរន្តរភាព" ក្រោមអធិបតីភាពឯកឧត្តម សុខ សុកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងជាប្រធានគណ:កម្មាធិករជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៏ និងអេកូទេសចរណ៏ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មកពីស្ដាប័នសាធារណ: ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាលដៃគូរ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នៅតំបន់ជុំវិញបឹងទន្លេសាបវិស័យទេសចរណ៍ឯកជន និងដៃគូពាក់ព័ន្ធប្រមាណ ៣០០នាក់ ។ វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំលើកទី១នេះ មានគោលបំណងសំខាន់ៗ ដូចខាងក្រោម ៖ ១- ផ្តល់ឱកាសសម្រាប់ភាគីពាក់ព័ន្ធក្នុងការតភ្ជាប់ និងបង្កើតទំនាក់ទំនងរវាងភាគីពាក់ព័ន្ធសាធារណៈអង្គការជាតិ- អន្តរជាតិ និងដៃគូពាក់ព័ន្ធវិស័យឯកជន ។២- បង្កើតឱកាសទីផ្សារក្នុងការលក់ និងប្រើប្រាស់ផលិតផល និងសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ មូលដ្ឋានរបស់សហគមន៍ ។៣- បង្ហាញពីចង្ខុវិស័យ គោលដៅ និងវឌ្ឍនភាពនៃបណ្តាញអេកូទេសចរណ៍ទន្លេសាប តាមរយៈសន្ទរកឋា ការបង្ហាញវីដេអូ និងរបាយការណ៏របស់បណ្តាញ ។៤- បញ្ជាក់ពីសារៈសំខាន់នៃទីផ្សារយុទ្ធសាស្រ្ត ក្នុងការលើកកម្ពស់តំបន់បឹងទន្លេសាប ជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ ដោយមានការពិភាក្សា សិក្សាបញ្ហាប្រឈម និងឱកាសនាពេលបច្ចុប្បន្ន និងអនាគតនៃតំបន់អេកូទេសចរណ៍បឹងទន្លេសាប ដោយលើកទឹកចិត្តអោយមានការចូលរួមយ៉ាងសកម្មពីអ្នកចូលរួមទាំងអស់ ។៥- ការបង្ហាញពីយុទ្ធសាស្រ្តជោគជ័យ និងឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីផលប៉ះពាល់ជាវិជ្ជមាន និងការអនុវត្តល្អប្រកបដោយនិរន្តរភាពនៅតំបន់បឹងទន្លេសាប ដែលផ្តល់បទពិសោធន៏ និងបំផុសគំនិតអ្នកចូលរួមអំពីដំណោះស្រាយជាក់ស្តែងសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ ។ក្នុងវេទិកានេះផងដែរឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍនភាពសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានប្រគល់វិញ្ញាបនបត្រជូនសហគមន៍ ចំនួន ២២សហគមន៏ទេសចរណ៍ ដែលទទួលជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងនោះខេត្តសៀមរាបនៅឆ្នាំ២០២៤ ទទួលបាន ៣សហគមន៏ មានសហគមន៏ទេសចរណ៍ធម្មជាតិចង្រ្កាន្តរយ សហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ។
វេទិកាបណ្តាញអេកូទេសចរណ៏បឹងទន្លេសាបប្រចាំឆ្នាំ លើកទី ១ ក្រោមប្រធានបទ “ការពង្រឹងសេវាកម្មទេសចរណ៏ និងអេកូទេសចរណ៏ ឆ្ពោះទៅរកការងារលើកកម្ពស់ជីវភាពសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិតំបន់បឹងទន្លេសាបប្រកបដោយនិរន្តរភាព”
- 9
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
- 9
- ដោយ vannak
-
ពិធីគម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោងអង្គការ DAIL COMMUNITY កម្ពុជា
- 9
- ដោយ vannak
-
សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
- 9
- ដោយ vannak
-
កិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម
- 9
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់
- 9
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 9
- ដោយ vannak
-
ពិធីតាំងពិព័រណ៍រូបភាព “Beautiful Cambodia, Beautiful China”
- 9
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី (CICG Center for Europe and Asia) នៃសាធារណរដ្ឋប្រជាមានិតចិន
- 9
- ដោយ vannak
-
ដំណឹងពិសេសសម្រាប់បងប្អូនអ្នកខេត្តសៀមរាប ដើម្បីចូលរួមការពារ លើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងចង់ឱ្យយុវជនខ្មែរយើងស្វែងយល់ ស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍ ផ្សារហេរីថេក វ៉ក នឹងសហការរៀបចំការសម្តែងទស្សនីយភាពទម្រង់សិល្បៈល្ខោននិយាយ រឿង ‘’ផ្កាស្រពោន‘’ សម្ដែងជូនដោយសិល្បករ សិល្បការិនី មន្ទីរវប្បធម៌ខេត្តសៀមរាប រួមសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករមហាជនខេត្តសៀមរាប មកជូនបងប្អូនទស្សនិកជន បានទស្សនា ដោយឥតគិតថ្លៃ !
- 9
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ២៤ (៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៤) ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ « អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍ »
- 9
- ដោយ vannak