រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្ត​ និងបងប្អូនប្រជាពលរដ្ឋជាមគ្គុទេសទេចរណ៍សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីដែលបានផ្តល់ការយកចិត្តទុកដាក់ដល់មគ្គុទេសទេសចរណ៍

  • 19
  • ដោយ vannak

រដ្ឋបាលខេត្ត​ និងបងប្អូនប្រជាពលរដ្ឋជាមគ្គុទេសទេចរណ៍សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីដែលបានផ្តល់ការយកចិត្តទុកដាក់ដល់មគ្គុទេសទេសចរណ៍ដូចខាងក្រោម​ :១. ការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ដោយពន្យារឱសានវាទអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ តែចំពោះប្រាក់ផាកពិន័យ ដែលបានបង់រួចរាល់ នឹងមិនទទួលបានការបង្វិលសងវិញនោះទេ។ ២. ផ្តល់ការណែនាំឱ្យសិក្សាលទ្ធភាពបន្ថយការផាកពិន័យលើការយឺតយ៉ាវក្នុងការបន្តសុពលភាពអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ ៣. រៀបចំនីតិវិធីក្នុងការសុំអាជ្ញាបណ្ណថ្មី និង បន្តសុពលភាពអាជ្ញាបណ្ណរបស់មគ្គុទេ្ទសក៍ទេសចរណ៍ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងទាន់ពេលវេលាជូនបងប្អូនមគ្គុទេ្ទសក៍ ទេសចរណ៍៤. ការផ្តល់ជាពិសេសជូនបងប្អូនមគ្គុទេ្ទសក៍ទេសចរណ៍ គឺបន្ថែមជូនសុពលភាពអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ ពី២ឆ្នាំ ទៅ៣ឆ្នាំ។

សូមចូលរួមទស្សនាតាមរយៈលីង៖https://www.facebook.com/share/v/ryVvNkhPz8WeE8Dh/

អត្ថបទទាក់ទង