រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា និងចុះពិនិត្យមើលបញ្ហាប្រឈមជាក់ស្តែងនៅតំបន់ Pub Street ក្រុងសៀមរាប

  • 46
  • ដោយ vannak

នាយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ មានកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យមើលបញ្ហាប្រឈមជាក់ស្តែងនៅតំបន់ Pub Street ក្រុងសៀមរាប ក្រោមអធិបតីភាពសហប្រធាន លោក យុន លីនណេ អភិបាលរងខេត្ត និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ។ ជាលទ្ធផលអង្គប្រជុំបានលើកយកមកប្រជុំពិភាក្សា និងក្រោយចុះពិនិត្យទីតាំងជាក់ស្តែងដូចខាងក្រោម៖- ការងារបរិស្ថាន ករណីបង្កសំឡេងរំខានចេញពីចាក់ឧបករណ៍បំពងសំឡេងនៅតំបន់ Pub Street រដ្ឋបាលខេត្តនឹងចេញសេចក្តីណែនាំរួមឱ្យអនុវត្តស្របទៅនឹងលិខិតបទដ្ឋានគតិយុត្ត- មន្ទីរបរិស្ថានត្រូវបន្តចូលរួមជាអ្នកពាក់ក្នុងអប់រំផ្សព្វផ្សាយពីការសម្អាត ញែក វេចខ្ចប់ ទុកដាក់សំរាម សំណល់រឹង និងការគ្រប់គ្រងទឹកកខ្វក់- មន្ទីរសាធារណៈការ នឹងដឹកជញ្ជូន ត្រូវពិនិត្យមើលប្រព័ន្ធលូទឹកកខ្វក់ធ្វើយ៉ាងណាកុំឱ្យមានក្លិនស្អុយចេញមកក្រៅ ឬកកស្ទះសំណល់ទឹកកខ្វក់- ពិនិត្យបច្ចេកទេសឡើងវិញក្នុងការរៀបចំណតម៉ូតូ ឡាន និងដាក់ស្លាកសញ្ញា និងរៀបចំផ្លូវឯកទិសបន្ថែមទៀត- មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសិក្សារចនាបថក្នុងការលើស្លាកពាណិជ្ជកម្មនៅក្នុងតំបន់ Pub Street និងតំបន់ដ៏ទៃទៀតដើម្បីត្រៀមប្រជុំសម្រេចជាមួយអ្នកពាក់ព័ន្ធ- មន្ទីរសង្គមកិច្ចត្រូវប្រមូលអ្នកសុំទាន និងជនវិប្បឡាសនៅក្នុងក្រុងសៀមរាបយកទៅមណ្ឌលដោយសហការជាកងកម្លាំង និងលើផែនការចំណាយសម្រាប់ទ្រទ្រង់កុំឱ្យមានអ្នកសុំទានកើតមានបន្តទៀត និងត្រូវកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់- មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ត្រូវពិនិត្យពីសំណង់អគារ ជើងម៉ែត្រផ្លូវឡើងវិញនៅតំបន់Pub Street និងធ្វើការណែនាំដល់អ្នកដែលរំលោភយកចំណីផ្លូវធ្វើអាជីវកម្ម ឬក៏សាង់សង់បិទផ្លូវ- មន្ទីរទេសចរណ៍ខេត្តត្រូវរៀបចំបញ្ជូនអាជ្ញាបណ្ណទាំងអស់ដែលបានចេញេជូននៅក្នុងតំបន់ Pub Street ជូនទៅក្រុមការងារខេត្ត និងសិក្សាបន្ថែមអំពីការអនុវត្តអាជីវកម្មតើត្រូវនឹងអាជ្ញាបណ្ណ ឬអនុវត្តផ្ទុយ- មន្ទីរពាណិជ្ជកម្ម ត្រូវពិនិត្យមើលការកំណត់តម្លៃម្ហូប និងសេវាកម្មនានា - អគ្គិសនីខេត្ត ត្រូវពិនិត្យមើលបច្ចេកទេសប្រព័ន្ធអគ្គិសនីនៅក្នុងតំបន់ Pub Street និងធ្វើការណែនាំដល់អ្នកប្រើប្រាស់ដើម្បីជៀសរៀងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ- កងកម្លាំងត្រូវតែប្រចាំការ២៤ម៉ោង/ម៉ោង- សណ្តាប់ធ្នាក់ត្រូវពង្រឹងការអនុវត្តការងារ- កងរាជអាវុធហត្ថខេត្តគោរពស្នើសុំទីតាំងដាក់ជាទីបញ្ជាការស្រាលដើម្បីរួមសហការ និងប្រចាំការ២៤/២៤ម៉ោង- ក្រុមការងារលេខាត្រូវបន្តដឹកនាំ និងសម្របសម្រួលជាមន្ទីរអង្គភាពពាក់ព័ន្ធក្នុងអនុវត្តបន្ត៕

អត្ថបទទាក់ទង