ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំលេខ ១ រដ្ឋបាលខេត្តសៀមរាប មានកិច្ចប្រជុំ ស្ដីពីការចុះស្រាវជ្រាវអំពីប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលដែនដី សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍមូលដ្ឋាននៅកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក សុខ ថុល អភិបាលរងខេត្ត តំណាង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជេីញចូលរួមពី ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ លោក លោកស្រី មន្ត្រីពាក់ព័ន្ធ ។ ក្នុងកិច្ចប្រជុំនេះដែរ លោក អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារគណៈប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ ក្នុងការចុះបំពេញបេសកកម្មនៅខេត្តសៀមរាប និងបានរាយការណ៍ជូនគណៈប្រតិភូអំពីវឌ្ឍនភាពការងារលេីការផ្ដល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលដែនដី ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងការអភិវឌ្ឍខេត្ត និងបញ្ហាប្រឈមនានាដែលរដ្ឋបាលខេត្តបាន និងកំពុងជួបប្រទះ ។ ឯកឧត្ដមបណ្ឌិត ប្រធានគណៈប្រតិភូ ក៏មានមតិចូលរួម និងផ្ដល់អនុសាសន៍ល្អៗ ជូនដល់អង្គប្រជុំ និងបានបញ្ជាក់អំពីគោលបំណងនៃការចុះស្រាវជ្រាវនាពេលនេះ ដែលជាគម្រោងទី១ និងជាឆន្ទៈរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដេីម្បីប្រមូលធាតុចូលពីថ្នាក់ក្រោមជាតិ ក្នុងការបង្កើតយន្តការថ្នាក់ជាតិដោះស្រាយឱ្យចំគោលដៅពីបញ្ហាអាទិភាពចម្បងៗ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិកំពុងជួបប្រទះ និងត្រូវវិភាគ ផ្ទៀងផ្ទាត់ជាមួយរដ្ឋបាលឃុំ សង្កាត់ ឱ្យបានច្បាស់លាស់ លេីផែនការអភិវឌ្ឍមូលដ្ឋាន អភិវឌ្ឍធនធានមនុស្ស និងរៀបចំបេីកវគ្គបណ្ដុះបណ្ដាលមន្ត្រីឃុំ សង្កាត់ ស្ដីពីការអភិវឌ្ឍសមត្ថភាពលេីការរៀបចំគម្រោងអភិវឌ្ឍឃុំ សង្កាត់ និងឱ្យមន្ត្រីឃុំ សង្កាត់អាចរៀបចំផែនការអភិវឌ្ឍ គម្រោងអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួនឱ្យស្របតាមលក្ខណៈភូមិសាស្ត្រ និងប្រជាសាស្ត្រ ៕
កិច្ចប្រជុំ ស្ដីពីការចុះស្រាវជ្រាវអំពីប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលដែនដី សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍមូលដ្ឋាននៅកម្ពុជា
- 45
- ដោយ vannak
អត្ថបទទាក់ទង
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 45
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 45
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 45
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 45
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 45
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 45
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 45
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 45
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 45
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 45
- ដោយ vannak