ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយ ឯកអគ្គរាជទូត របស់ប្រទេសអ៊ីស្រាអែល ប្រចាំប្រទេសថៃ និងប្រទេសកម្ពុជា ព្រមទាំងស្ថាបនិកអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលដឹកនាំដោយឯកអគ្គរាជទូត Orna Sagiv ជាឯកអគ្គរាជទូតអ៊ីស្រាអែល ប្រចាំប្រទេសថៃ និងកម្ពុជា និងមានការចូលរួមពីលោក Aviv Palti និងអ្នកស្រី Jessica Palti ស្ថាបនិកអង្គការជឿជាក់លើសិស្សជនបទកម្ពុជា លោកអនុប្រធានអង្គការជឿជាក់លើសិស្សជនបទកម្ពុជា លោកប្រធានគម្រោង ជី (ដើមឈើសម្រាប់ជីវិត) អនុប្រធានគម្រោង ធី (ដើមឈើសម្រាប់ជីវិត) និងអនុប្រធានគម្រោង ធី (ដើមឈើសម្រាប់ជីវិត)។ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១១ ក្រោមចក្ខុវិស័យ លុបបំបាត់ភាពក្រីក្រតាមរយៈការអប់រំ ដោយផ្តល់អាហារូបករណ៍ដល់សិស្ស និងនិស្សិតខ្វះខាត ឱ្យទទួលការអប់រំដែលមានគុណភាពខ្ពស់ ។ បន្ថែមពីនេះ ជំនួបដោយផ្ទាល់រវាងស្ថានិកអង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងឯកអគ្គរាជទូតអ៊ីស្រាអែលនៅទីក្រុងបាងកក នៃប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងមក ស្ថានទូតអ៊ីស្រាអែលបានសម្រេចផ្តល់ជាកញ្ចប់ថវិកា សម្រាប់គម្រោង ដី - ដើមឈើសម្រាប់ជីវិត (Project T- Trees for Life) ដើម្បីដាំដើមឈើក្នុងក្រុងសៀមរាប និងគម្រោងប៊ី-កង់សម្រាប់ការអប់រំ (Project B - Bicycles for Education) ដើម្បីផ្តល់កង់ដល់សិស្សចំនួន ៤០ នាក់ នៅ អនុវិទ្យាល័យតាប៉ាង ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២៤ នេះ ។
ថ្នាក់ដឹកនាំខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយ ឯកអគ្គរាជទូត របស់ប្រទេសអ៊ីស្រាអែល ប្រចាំប្រទេសថៃ និងប្រទេសកម្ពុជា ព្រមទាំងស្ថាបនិកអង្គការជឿជាក់លើសិស្សជនបទកម្ពុជា
- 31
- ដោយ vannak
អត្ថបទទាក់ទង
-
កិច្ចប្រជុំពិភាក្សាត្រៀមរៀបកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
- 31
- ដោយ vannak
-
អបអរសាទរ ខួបលេីកទី២១ (៧ វិច្ឆិកា ២០២៣ - ៧ វិច្ឆិកា ២០២៤)របាំព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
- 31
- ដោយ vannak
-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្នាំ២០២៤
- 31
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្តីពីកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍន៍
- 31
- ដោយ vannak
-
ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅក្នុងស្រុកពួក ខេត្តសៀមរាប
- 31
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា
- 31
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងអភិបាលរងខេត្តសៀមរាប និងលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប
- 31
- ដោយ vannak
-
សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តីសិរីមង្គលវិបុលសុខមហាប្រសើរ ជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលដ៏បវរនៃ ពិធីចម្រើនជន្មាយុគម្រប់ខួប ៧៨ ឈានចូល ៧៩ឆ្នាំ
- 31
- ដោយ vannak
-
ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣
- 31
- ដោយ vannak
-
កិច្ចប្រជុំ ស្ដីពីការដាក់ឱ្យអនុវត្ត វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨
- 31
- ដោយ vannak