រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត ក្រោមអធិបតីភាពលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានចូលរួមពីលោក Andrew Leyva ប្រធានការិយាល័យនយោបាយ និងសេដ្ឋកិច្ច លោក Suy Heimkhemra អ្នកជំនាញនយោបាយ នាយករងរដ្ឋបាលសាលាខេត្តស្ដីទី លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមការងារ។
