នារសៀលថ្ងៃសុក្រ ០៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៏ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងពិភាក្សាការងារ គណ:កម្មការដើម្បីរៀបចំព្រឹត្តិការណ៍ហ្កាំបល ៣០០០ រ៉ាល់លី នៅព្រះរាជាណាចក្រកម្ពុជា (Gumball 3000 Rally in Cambodia ) ក្រោមអធិបតីភាពឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងជាប្រធានគណ:កម្មការដើម្បីរៀបចំព្រឹត្តិការណ៏ ហ្កាំបល ៣០០០ រ៉ាល់លី (Gumball 3000 Rally in Cambodia) នៅព្រះរាជាណាចក្រកម្ពុជា មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានគណ:កម្មការ និងតំណាងក្រសួង ស្ថាប័ន អ្នកជំនាញផ្សេងៗជាសមាជិកនៃអង្គប្រជុំ ។ ការរៀបចំព្រឹត្តិការណ៏ Gumball 3000 នេះ ជាខួបលើកទី២៤ និងជាលើកទី១ ដែលក្បួនរថយន្តទេសចរណ៍នឹងធ្វើដំណើរឆ្លង់កាត់ចំនួន ៥ប្រទេស ក្នុងតំបន់អាសី (ប្រទេសវៀតណាម កម្ពុជា ថៃ ម៉ាទ្បេសី និងសិង្ហបុរី ) ជាមួយនឹងការស្នាក់នៅកម្ពុជា រយះពេល ២យប់ ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ធៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ឆ្ពោះមករាជធានីភ្នំពេញ ស្នាក់នៅភ្នំពេញមួយយប់ និងពេលព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball 3000 ចំនួន ១០១គ្រឿង នឹងធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញឆ្ពោះមកកាន់ខេត្តសៀមរាប តាមផ្លូវេជាតិលេខ ៦ រួមជាមួយរថយន្តមហាជនគាំទ្រក្នុងស្រុកចំនួនប្រមាណ ២៧០គ្រឿង ។ វត្តមាននៃព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះ មានការចូលរួមពី មហាសេដ្ឋី អតីតកីទ្បាករលំដាប់អន្តរជាតិ តារាហូលីវូដ តារាចម្រៀង តារារ៉េប Youtuber, Influencers និងបុគ្គលល្បីឈ្មោះជាច្រើនរូបទៀតនៅជុំវិញពិភពលោក នៅក្នុងព្រឹត្តិការណ៍នេះផងក៏មានកម្មវិធីបំបែកកំណត់ត្រាពិភពលោក Gumball World Records ចំពោះការដាក់បង្ហាញរថយន្តប្រណិតៗ និងច្រើនជាងគេ នៅមុខបរិវេណប្រាសាទអង្គរវត្ត និងគណ:ប្រតិភូ Gumball 3000 រួមជាមួយក្រុមរថយន្តក្នុងស្រុក ក៏បានរៀបចំការប្រមូលថវិកាសប្បុរសធម៌ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ។
កិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងពិភាក្សាការងារ គណ:កម្មការដើម្បីរៀបចំព្រឹត្តិការណ៍ ហ្កាំបល ៣០០០ រ៉ាល់លី នៅព្រះរាជាណាចក្រកម្ពុជា (Gumball 3000 Rally in Cambodia)
- 37
- ដោយ vannak
អត្ថបទទាក់ទង
-
កិច្ចប្រជុំពិភាក្សាត្រៀមរៀបកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
- 37
- ដោយ vannak
-
អបអរសាទរ ខួបលេីកទី២១ (៧ វិច្ឆិកា ២០២៣ - ៧ វិច្ឆិកា ២០២៤)របាំព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
- 37
- ដោយ vannak
-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្នាំ២០២៤
- 37
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្តីពីកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍន៍
- 37
- ដោយ vannak
-
ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅក្នុងស្រុកពួក ខេត្តសៀមរាប
- 37
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា
- 37
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងអភិបាលរងខេត្តសៀមរាប និងលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប
- 37
- ដោយ vannak
-
សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តីសិរីមង្គលវិបុលសុខមហាប្រសើរ ជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលដ៏បវរនៃ ពិធីចម្រើនជន្មាយុគម្រប់ខួប ៧៨ ឈានចូល ៧៩ឆ្នាំ
- 37
- ដោយ vannak
-
ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣
- 37
- ដោយ vannak
-
កិច្ចប្រជុំ ស្ដីពីការដាក់ឱ្យអនុវត្ត វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨
- 37
- ដោយ vannak