ថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្តសៀមរាប លោក JIANG Yonggang នាយកមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិនសម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី បានដឹកនាំក្រុមការងារចូលរួមសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត ក្រោមវត្តមានលោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីលោក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្ត លោក នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យគាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការ និងវិនិយោគ។
