រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីតាំងពិព័រណ៍រូបភាព “Beautiful Cambodia, Beautiful China”

  • 49
  • ដោយ vannak

ថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គររីសត លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមពិធីតាំងពិព័រណ៍រូបភាព “Beautiful Cambodia, Beautiful China” ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជេីញចូករួមពីលោក Du Zhanyuan នាយកប្រតិបត្តិក្រុមហ៊ុន CICG លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់។ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា លោកពិតជសមានសេចក្តីសោមនស្សរីករាយ ដែលមានកិត្តិយសបានចូលរួមជាគណៈអធិបតីក្នុងពិធីតាំងពិព័រណ៍រូបភាព“Beautiful Cambodia, Beautiful China”។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិត-ចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក នាយកប្រតិបត្តិក្រុមហ៊ុន CICG លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកកាន់ខេត្តសៀមរាប ដែលជាខេត្តបេះដូង នៃវិស័យទេសចរណ៍សម្រាប់ប្រទេសកម្ពុជា។ គួររំលឹកផងដែរថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទនង និងកិច្ចសហ-ប្រតិបត្តិការរវាងកម្ពុជានិងប្រទេសដៃគូសម្ព័ន្ធមេត្រីភាព ពិសេសប្រទេសចិន ត្រូវបានលើកកម្ពស់មួយកម្រិតដ៏ធំថែមទៀតរហូតប្រសិទ្ធនាមថា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”ជាមិត្តដែកថែប។ ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាតែងប្រកាន់ជំហគាំទ្រគោលនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្តីពី “BRI រឺ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ”។លោកបានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន ស្ថានទូតចិនប្រចាំកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ដែលបានចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការទទួលបាននូវបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថេរភាព មិត្តភាព និងសុខដុមរមនាយូរអង្វែង ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរុងរឿងរួមគ្នានៅក្នុងតំបន់ ក៏ដូចជារួមគ្នាដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចសង្គម និងបរិស្ថានដែលកំពុងប្រឈមមុខ។ លោកសង្ឃឹមថាព្រឹត្តិការណ៍នេះ នឹងសម្រេចបានជោគជ័យជាផ្លែផ្កាដល់គ្រប់ភាគីពាក់ព័ន្ធ៕

អត្ថបទទាក់ទង