វត្តបូព៌ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ភូមិវត្តបូព៌ជាភូមិឋានដ៏ចំណាស់មួយ នៃក្រុងសៀមរាប ដែលមានសណ្ដាប់ធ្នាប់ មិនមានសំឡេងរំខាន ព្រមជាមួយបរិស្ថានស្រស់បំព្រង ដែលសាកសមជាទីកន្លែងទេសចរណ៍បែបវប្បធម៌ និងសាសនា។ នៅមិនឆ្ងាយពីដងស្ទឹងសៀមរាបប៉ុន្មាន វត្តរាជបូព៌ ត្រូវបានប្រជាពុទ្ធបរិស័ទ និងភ្ញៀវទេសចរ ចូលទស្សនាទីអារាមមួយនេះមិនដាច់ ដែលក្នុងនោះ គេមិនអាចមើលរំលងបានឡើយនូវធម្មជាតិពណ៌បៃតង ដើមឈើកម្រនានា ជាពិសេសសំណង់ស្ថាបត្យកម្មនៃព្រះវិហារដ៏ចំណាស់ដែលមានអាយុកាលជាង ៤០០ឆ្នាំ។ ទន្ទឹមនោះ ទីអារាមមួយនេះ បាននឹងកំពុងសាងសង់នូវសារៈមន្ទីរតម្កល់វត្ថុបុរាណ សរុបប្រមាណ ២ ៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាភស្តុតាង ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលើវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។ជាមួយគ្នានេះ ភ្ញៀវទេសចរ អាចស្វែងរកសណ្ឋាគារប្រណីតៗ ដែលមានភាពស្ងប់ស្ងាត់ បន្ធូរអារម្មណ៍ នៅតាមហាងកាហ្វេដ៏ទាក់ទាញ ជាមួយរសជាតិនំបុ័ងឈ្ងុយឆ្ងាញ់ ដែលជាអារម្មណ៍ដ៏ស្រស់ស្រាយនាពេលព្រឹកព្រលឹម។ បន្ថែមពីនេះ ភ្ញៀវទេសចរអាចស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិវត្តបូព៌ ជាមួយនឹងការភ្លក្ស រសជាតិអាហារបែបខ្មែរ និងទិញវត្ថុអនុស្សាវរីយ៍ក្នុងតំបន់ ធ្វើដោយដៃ។ នាពេលល្ងាចភ្ញៀវទេសចរ អាចកម្សាន្តអារម្មណ៍ នៅតាមហាងស្រាបែបរ៉ូមែនទិក ដែលមានតន្ត្រីកំដរ និងរសជាតិអាហារប្លែកៗបែបអាស៊ី និងអ៉ឺរ៉ុបផងដែរ។
ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង ក្រៅតែពីមានវត្តអារ៉ាមដ៏មានវ័យចំណាស់ និងសាលារៀនគំរូ
- 59
- ដោយ vannak
អត្ថបទទាក់ទង
-
ពិធីប្រកាសជ័យលាភីប្រកួតខ្លែងនៅសៀមរាបផ្នែកខ្លែងឯកដែលបានចូលរួមប្រកួតអស់រយ:ពេលបីថ្ងៃកន្លងមកនេះ
- 59
- ដោយ vannak
-
ឧបករណ៍បាញ់ទឹកតាមចង្វាក់ភ្លេងត្រូវបានក្រុមការងារបច្ចេកទេសបានរៀបចំតម្លេីងនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
- 59
- ដោយ vannak
-
សូមគោរពអញ្ជេីញបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមទស្សនាព្រឹត្តិការណ៍បង្ហេីរខ្លែងឯកខ្មែរ និងខ្លែងសេរី នៅអាកាសយាដ្ឋានអន្តរជាតិសៀមរាប(ចាស់)ឱ្យបានច្រេីនកុះករ ដែលជាថ្ងៃបិទបញ្ចប់ និងប្រកាសជ័យលាភី
- 59
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ទាង អេង ទៀសីហា ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 59
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 59
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោកជំទាវ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 59
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសអប់អរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 59
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 59
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 59
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ភៅ តឿន ទៀបាញ់ ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 59
- ដោយ vannak