នៅជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ ។ ជាក់ស្តែងបុណ្យកាន់បិណ្ឌវេនទី១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម កុយ សង តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អស់លោកលោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ បានចូលរួមជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តព្រះព្រហ្មរ័ត្ន និងកេសរារាម កាន់បិណ្ឌវេនទី១ ព្រមទាំងបាននាំយកនូវទ័យ្សទាន ជាគ្រឿងឧបភោគ បរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងពុទ្ធសីមាវត្តព្រះព្រហ្មរ័ត្ន និង កេសរារាម សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ។ពិធីកាន់បិណ្ឌនេះ គឺជាទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង ដែលបានប្រារព្ធទៅតាមរដូវកាល នៃការកាន់បិណ្ឌជារៀងរាល់ឆ្នាំ នៅគ្រប់ទីអារាមវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីកាន់បិណ្ឌវេនទី១ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលបានចូលរួមពិធីកាន់បិណ្ឌ បានអញ្ជើញរាប់បាត្រ ដើម្បីជាការសន្សំកុសលផលបុណ្យ ព្រមទាំងបាន ឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបីតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន រំលាយខ័ន្ធទៅកាន់លោកខាងមុខ។ ព្រមជាមួយនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ជូនដល់វីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុ ភូមិ បានមកទទួលមគ្គផលកុសលដែលកូនចៅបានឧទិ្ទសជូន និងកុសលផលបុណ្យដែលកើតឡើង ពីការដាក់បិណ្ឌវេនទី១នេះ ។មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើងថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ។ ដូច្នេះពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និង ឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ ម្យ៉ាងវិញទៀត បានរួមចំណែកជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ បន្តមកឯកឧត្តម ប្រាក់ សោភ័ណ និង ឯកឧត្តម លោកជំទាវ បានវេរប្រគេននូវទ័យ្យទាន ជាគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីវត្តព្រះព្រហ្មរ័ត្ននិងវត្តកេសរារាម ក្នុងមួយ វត្តៗ ទទួលបានគ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និង បច្ច័យចំនួន ២លានរៀល និង សីលវ័ន្ត សីលវន្តី ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ បច្ច័យ ១ម៉ឺនរៀលផងដែរ ៕
រដ្ឋបាលខេត្តសៀមរាបចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរ័ត្ន និង វត្តកេសសរារាម
- 15
- ដោយ vannak
អត្ថបទទាក់ទង
-
រដ្ឋបាលខេត្តសៀមរាបសូមផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ
- 15
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 15
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 15
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណ BNI ដែលបានឧបត្ថម្ភសម្ភារសិក្សា ៥០០ឈុត ដល់សិស្សសាលាបឋមសិក្សាចុងឃ្នៀស
- 15
- ដោយ vannak
-
កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤
- 15
- ដោយ vannak
-
ពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប
- 15
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តចុះពិនិត្យនៅតាមទីតាំងមណ្ឌលប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ និងចុះសួរសុខទុក្ខដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប
- 15
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការរៀបចំហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស
- 15
- ដោយ vannak
-
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប
- 15
- ដោយ vannak
-
រួសរាន់ឡើងបងប្អូន នៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការទទួលចុះឈ្មោះ !!
- 15
- ដោយ vannak