ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជេីញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលក្រុមការងារកសាងផែនការ ស្តីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ក្រុមការងាររបស់ទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត និងក្រុមការងារមន្ទីរ នៅសាលប្រជុំរដ្ឋបាលខេត្ត។ លោក សុខ ថុល អភិបាលរងខេត្ត ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដេីម្បីក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្នុងគោលបំណងដើម្បីធ្វើឱ្យសិក្ខាកាមពាក់ព័ន្ធទាំងអស់ បានយល់ដឹង និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំការវិភាគស្ថានភាពទៅតាមវិស័យអាទិភាពសំខាន់ៗ ព្រមទាំងបានចូលរួមផ្តល់ជាធាតុចូលចាំបាច់នានា ឱ្យបានស្របទៅតាមផែនការថវិការបស់ក្រសួងដែលជាខ្សែបណ្តោយ ព្រមទាំងស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងឱ្យបានត្រឹមត្រូវទៅតាមជំហាននីមួយៗ ដែលមានចែងក្នុងសេចក្តីណែនាំបច្ចេកទេស និងដើម្បីផ្តល់ឱកាសដល់ក្រុមការងារកសាងផែនការ ដែលមានតំណាងមន្ទីរ អង្គភាពជុំវិញខេត្តនាពេលនេះ ក្នុងការបញ្ចេញយោបល់ លើកជាគោលគំនិតក្នុងការរៀបចំចក្ខុវិស័យ គោលបំណងអភិវឌ្ឍន៍ និងគោលដៅរបស់ខេត្ត ដើម្បីរៀបចំជាយុទ្ធសាស្រ្តអភិវឌ្ឍន៍សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋានក្នុងការរៀបចំកិច្ចអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ចក្នុងរយៈពេល៥ឆ្នាំ ។លោកបានបន្តទៀតថា ដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត គឺមានសារៈសំខាន់ណាស់ ដូចច្នេះធ្វើយ៉ាងណា ផ្តល់ឱកាសដល់គ្រប់មន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធ ក្នុងការរៀបចំកិច្ចប្រជុំពិភាក្សា ស្វែងរកបញ្ហា និងតម្រូវការជាក់ស្តែង ព្រោះជាដំណើរការនៃការប្រមូលព័ត៌មាន ស្តីពីតម្រូវការអភិវឌ្ឍន៍ចាំបាច់នានា ពិសេសតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន(ភូមិ ឃុំ)សម្រាប់ប្រើប្រាស់ជាធាតុចូល ដល់ការរៀបចំសំណើ គម្រោងសកម្មភាពចាំបាច់នានា ដើម្បីបញ្ជូលក្នុងផ្នែកទាំង០៤ (ផ្នែកសេដ្ឋកិច្ច, ផ្នែកសង្គមកិច្ច, ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ និងផ្នែករដ្ឋបាលសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ)។ ដំណើរការនៃការកសាងផែនការអភិវឌ្ឍន៍ របស់រដ្ឋបាលខេត្តនេះ ត្រូវផ្តល់ឱកាសឱ្យបានពេញលេញដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួម ក្នុងកិច្ចដំណើរការនេះ និងពិនិត្យលើការរៀបចំបញ្ជូល នូវគម្រោងសកម្មភាពនានារបស់ខ្លួនសម្រាប់ អនុវត្តនៅក្នុងឆ្នាំខាងមុខនេះផងដែរ។ ដូចនេះបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះត្រូវបានបញ្ចប់ តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ដែលជាក្រុមការងារកសាងផែនការ ត្រូវចាប់ផ្តើមរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ហើយនឹងបន្តអនុវត្តទៅតាមប្រតិទិនការងារ ព្រមទាំងអនុវត្តទៅតាមជំហាននីមួយៗ ដូចដែលបានកំណត់នៅក្នុងសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល។ ទន្ទឹមនេះផងដែរ លោកក៏សូមស្នើសុំឱ្យដល់ក្រុមជំនួយការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ក៍ដូចជាគ្រូបង្គោលរបស់រដ្ឋបាលខេត្ត លើការជួយគាំទ្រផ្នែកបច្ចេកទេស ដើម្បីអោយដំណើរការនៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តទទួលបានភាពរលូនស្របទៅតាមសេចក្តីណែនាំបច្ចេកទេស និងទទួលបានជោគជ័យ៕
ពិធីបើកវគ្គបណ្តុះបណ្តាលក្រុមការងារកសាងផែនការ ស្តីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត
- 34
- ដោយ vannak
អត្ថបទទាក់ទង
-
អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”២៣ វិច្ឆិកា ២០២៤
- 34
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញជូនដំណើរគណៈប្រតិភូប្រធានអង្គការ CDI-IDC ត្រលប់ទៅប្រទេសវិញបន្ទាប់ពីបានចូលរួមវេទិកាពិសេសនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI
- 34
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៦ សណន ស្តីពីបែបបទ នីតិវិធីនៃការកែសម្រូវទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋាន
- 34
- ដោយ vannak
-
ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប
- 34
- ដោយ vannak
-
កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Post-Event “អបអរសាទរ Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” នៅខេត្តសៀមរាប
- 34
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ដល់មន្រ្តីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក
- 34
- ដោយ vannak
-
ជំនួបពិភាក្សាការងារជាមួយលោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង នៃព្រះរាជាណាចក្រកម្ពុជា
- 34
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
- 34
- ដោយ vannak
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ
- 34
- ដោយ vannak
-
វគ្គតម្រង់ទិស «ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ»ដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤
- 34
- ដោយ vannak