នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាពិធីបុណ្យកាន់បិណ្ឌវេនទី២ ដែលប្រជាពុទ្ធបរិស័ទកាន់សាសនាព្រះពុទ្ធ បានប្រារព្ធធ្វើនៅតាមវត្តអារាមក្នុងរដូវកាលចូលមកដល់ ជាក់ស្តែនៅវត្ត រាជបូណ៌ ស្ថិតក្នុងភូមិ វត្តបូណ៌ សង្កាត់សាលាកំរើក និងនៅវត្តទេពពោធិវង្ស ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ត្រូវបានឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណវ អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទនិង លោកជំទាវ ដោយមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អស់លោកលោកស្រីជាគណៈអភិបាលខេត្ត មេបញ្ជាការរង នាយសេនាធិការ នាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ បានចូលរួមជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត រាជបូណ៌ និងវត្តទេពពោធិវង្ស កាន់បិណ្ឌវេនទី២ ព្រមទាំងបាននាំយកនូវទ័យ្ស ទាន ជាគ្រឿងឧបភោគ បរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងពុទ្ធសីមាវត្តជើងវត្ត រាជបូណ៌ និងវត្តទេពពោធិវង្ស ក្នុងក្រុងសៀមរាប ។ពិធីកាន់បិណ្ឌវេនទី២ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលបានចូលរួមពិធីកាន់បិណ្ឌ បានអញ្ជើញរាប់បាត្រ ដើម្បីជាការសន្សំកុសលផលបុណ្យ ព្រមទាំងបាន ឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបីតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន រំលាយខ័ន្ធទៅកាន់លោកខាងមុខ ។ ព្រមជាមួយនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ជូនដល់វីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បានមកទទួលមគ្គផលកុសលដែលកូនចៅបានឧទិ្ទសជូន និងកុសលផលបុណ្យដែលកើតឡើង ពីការដាក់បិណ្ឌវេនទី១នេះ ។ឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើងថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ ។ ដូច្នេះពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និង ឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ ម្យ៉ាងវិញទៀត បានរួមចំណែកជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ បន្តមកឯកឧត្តម លី សំរិទ្ធ ,ឯកឧត្តម ប្រាក់ សោភ័ណ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង និងលោកជំទាវបានវេរប្រគេនទ័យ្យទានគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅទីវត្តរាជបូណ៌ និងវត្តទេពពោធិវង្ស ក្នុងមួយវត្តៗ ទទួលបានគ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និង បច្ច័យចំនួន ២លានរៀល រួមនឹងបច្ច័យអ្នកចូលរួមពិធីមួយចំនួន និង សីលវ័ន្ត សីលវន្តី ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ បច្ច័យ ១ម៉ឺនរៀលផងដែរ ៕
ថ្នាកដឹកនាំខេត្តអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តរាជបូណ៌ និង វត្តទេពពោធិវង្ស
- 37
- ដោយ vannak
អត្ថបទទាក់ទង
-
អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”២៣ វិច្ឆិកា ២០២៤
- 37
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញជូនដំណើរគណៈប្រតិភូប្រធានអង្គការ CDI-IDC ត្រលប់ទៅប្រទេសវិញបន្ទាប់ពីបានចូលរួមវេទិកាពិសេសនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI
- 37
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៦ សណន ស្តីពីបែបបទ នីតិវិធីនៃការកែសម្រូវទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋាន
- 37
- ដោយ vannak
-
ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប
- 37
- ដោយ vannak
-
កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Post-Event “អបអរសាទរ Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” នៅខេត្តសៀមរាប
- 37
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ដល់មន្រ្តីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក
- 37
- ដោយ vannak
-
ជំនួបពិភាក្សាការងារជាមួយលោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង នៃព្រះរាជាណាចក្រកម្ពុជា
- 37
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
- 37
- ដោយ vannak
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ
- 37
- ដោយ vannak
-
វគ្គតម្រង់ទិស «ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ»ដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤
- 37
- ដោយ vannak