នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំធំ សាលាខេត្តលោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោក Tanaka Yukinari ប្រធានក្រុមទី២ នៃក្រុមការងារអភិវឌ្ឍទីក្រុង និងតំបន់ នៃនាយកដ្ឋានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រចាំទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA និងលោកស្រី Miura Yoshiko តំណាងជាន់ខ្ពស់ JICA បានអញ្ជេីញចូលរួមសម្របសម្រួល កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី៦ នៃគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសជប៉ុន(JICA) ដោយមានការចូលរួមពីលោក លោកស្រី តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ប្រធានការិយាល័យចៃកា ប្រចាំកម្ពុជា នាយករងរដ្ឋបាល លោក នាយក នាយករងទីចាត់ការសាលាខេត្ត និងអ្នកពាក់ព័ន្ធ។ លោក លី សារី ជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA អស់រយៈពេលជាង ៤ឆ្នាំ មកហើយ ទៅលើការសិក្សា និងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាប នៃខេត្តសៀមរាបឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ។ ក្នុងដំណាក់កាលទី១ គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស នៃទីភ្នាក់ងារ JICA បានជួយសិក្សាស្វែងរកបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងក្រុងសៀមរាប និង បានរៀបចំជាផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដែលផែនទីបង្ហាញផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈកាលពីខែមីនាឆ្នាំ២០២៣។ ចំណែកឯ ដំណាក់កាលទី២ (២០២១-២០២៥) រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានសហការអនុវត្តនូវគម្រោងសាកល្បងចំនួន ០៨គម្រោង សម្រាប់វគ្គទី១រួមមាន ១). ការកែលម្អការប្រមូលសំរាម ២). ការត្រួតពិនិត្យការចតយានយន្តខុសច្បាប់ ៣). ឌីជីថលនីយកម្ម នៃស្ថិតិទេសចរណ៍ ៤). ប្រព័ន្ធតាមដានលំហូរឯកសារផ្ទៃក្នុងរបស់រដ្ឋបាលខេត្ត ៥).គម្រោងត្រួតពិនិត្យបរិស្ថានទីក្រុងដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញា(Sensor) ៦). កិច្ចសហការរវាងរដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍ ៧).ការប្រមូល និងដឹកជញ្ជូន សំរាមឆ្លាតវៃ និ ង៨). ថ្នាលទិន្នន័យទីក្រុងឆ្លាតវៃសៀមរាប(SSDaP)។បន្ទាប់ពីលោក Tanaka Yukinari មានមតិស្វាគមន៍រួចមក លោក អភិបាលរងខេត្ត ក៏បានអនុញ្ញាតឱ្យក្រមការងារលេខាធិការដ្ឋានទីក្រុងឆ្លាតវៃ ធ្វេីបទបង្ហាញវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមកជូនអង្គប្រជុំ និងពិភាក្សាអំពីចំណុចខ្វះខាតផងដែរ។ លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះក្រមការងារទាំងអស់ដែលបានជំរុញ និងអនុវត្តការងារទីក្រុងឆ្លាតវៃរហូតបានសមិទ្ធផលនាថ្ងៃនេះ។ លោក ក៏បានស្នេីដល់ខាង JICA ជួយបន្តគាំទ្រទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលខេត្តបន្តទៀត ដេីម្បីឱ្យខេត្តសៀមរាបក្លាយជាទីក្រុងឆ្លាវៃដូចបណ្តាប្រទេសដទៃក្នុងតំបន់អាស៊ានផងដែរ។
កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី៦ នៃគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសជប៉ុន(JICA)
- 55
- ដោយ vannak
អត្ថបទទាក់ទង
-
ពិធីប្រកាសជ័យលាភីប្រកួតខ្លែងនៅសៀមរាបផ្នែកខ្លែងឯកដែលបានចូលរួមប្រកួតអស់រយ:ពេលបីថ្ងៃកន្លងមកនេះ
- 55
- ដោយ vannak
-
ឧបករណ៍បាញ់ទឹកតាមចង្វាក់ភ្លេងត្រូវបានក្រុមការងារបច្ចេកទេសបានរៀបចំតម្លេីងនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
- 55
- ដោយ vannak
-
សូមគោរពអញ្ជេីញបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមទស្សនាព្រឹត្តិការណ៍បង្ហេីរខ្លែងឯកខ្មែរ និងខ្លែងសេរី នៅអាកាសយាដ្ឋានអន្តរជាតិសៀមរាប(ចាស់)ឱ្យបានច្រេីនកុះករ ដែលជាថ្ងៃបិទបញ្ចប់ និងប្រកាសជ័យលាភី
- 55
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ទាង អេង ទៀសីហា ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 55
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 55
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោកជំទាវ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 55
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសអប់អរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 55
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 55
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 55
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ភៅ តឿន ទៀបាញ់ ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 55
- ដោយ vannak