នៅថ្ងៃ៣រោច ខែភទ្របទ ត្រូវថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២៤ ត្រូវជាវេនកាន់បិណ្ឌទី៣ លោកជំទាវ ស៊ិន ណម តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣ ចំនួនពីរវត្ត នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ និង វត្តព្រះឥន្ធកោសីយ៍ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹក នាំមន្ទីរ អង្គភាព រួមទាំងបងប្អូនប្រជាពុទ្ធបរិស័ទផងដែរ ។ ពិធីកាន់បិណ្ឌនេះ គឺជាទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង ដែលបានប្រារព្ធទៅតាមរដូវកាល នៃការកាន់បិណ្ឌជារៀងរាល់ឆ្នាំ នៅគ្រប់ទីអារាមវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីកាន់បិណ្ឌវេនទី៣ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលបានចូលរួមពិធីកាន់បិណ្ឌ បានអញ្ជើញរាប់បាត្រ ដើម្បីជាការសន្សំកុសលផលបុណ្យ ព្រមទាំងបាន ឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបីតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន រំលាយខ័ន្ធទៅកាន់លោកខាងមុខ។ ព្រមជាមួយនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ជូនដល់វីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បានមកទទួលមគ្គផលកុសលដែលកូនចៅបានឧទិ្ទសជូន និងកុសលផលបុណ្យដែលកើតឡើង ពីការដាក់បិណ្ឌវេនទី៣នេះ ។ ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ ។ ដូច្នេះពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និង ឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។ ម្យ៉ាងវិញទៀត បានរួមចំណែកជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ បន្តមកលោកជំទាវ ស៊ិន ណម និងឯកឧត្តម អស់លោក លោកស្រី បានវេរប្រគេនទ័យ្យទានគ្រឿងឧបភោគបរិភោគវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅទីវត្តរាជបូណ៌ និងវត្តទេពពោធិវង្ស ក្នុងមួយវត្តៗ ទទួលបាន គ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និង បច្ច័យចំនួន ២លានរៀល រួមនឹងបច្ច័យអ្នកចូលរួមពិធីមួយចំនួន និង សីលវ័ន្ត សីលវន្តី ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ បច្ច័យ ១ម៉ឺនរៀលផងដែរ ៕
រដ្ឋបាលខេត្តសៀមរាប កាន់បិណ្ឌវេនទី៣ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា និងវត្តព្រះឥន្ធកោសីយ៍
- 42
- ដោយ vannak
អត្ថបទទាក់ទង
-
ពិធីប្រកាសជ័យលាភីប្រកួតខ្លែងនៅសៀមរាបផ្នែកខ្លែងឯកដែលបានចូលរួមប្រកួតអស់រយ:ពេលបីថ្ងៃកន្លងមកនេះ
- 42
- ដោយ vannak
-
ឧបករណ៍បាញ់ទឹកតាមចង្វាក់ភ្លេងត្រូវបានក្រុមការងារបច្ចេកទេសបានរៀបចំតម្លេីងនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
- 42
- ដោយ vannak
-
សូមគោរពអញ្ជេីញបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមទស្សនាព្រឹត្តិការណ៍បង្ហេីរខ្លែងឯកខ្មែរ និងខ្លែងសេរី នៅអាកាសយាដ្ឋានអន្តរជាតិសៀមរាប(ចាស់)ឱ្យបានច្រេីនកុះករ ដែលជាថ្ងៃបិទបញ្ចប់ និងប្រកាសជ័យលាភី
- 42
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ទាង អេង ទៀសីហា ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 42
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 42
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោកជំទាវ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 42
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសអប់អរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 42
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 42
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 42
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ភៅ តឿន ទៀបាញ់ ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 42
- ដោយ vannak