បន្ទាប់ចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ និងការការតាំងពិពណ៌អាហារយ៉ាងសម្បូរបែប ការសម្តែងពីក្រុមសិល្បៈករខ្មែរ និងបរទេស នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយផ្តើមចេញពីផ្លូវលេខ២៦ នៃភូមិវត្តបូព៌ រយៈពេល២ថ្ងៃ ថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ៥០០០នាក់ មកទស្សនាកម្សាន្ត។ រដ្ឋបាលខេត្តសៀមរាបសូមថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងការជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។
