រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ឯកឧត្តម​ អភិបាលខេត្តចុះពិនិត្យនៅតាមទីតាំងមណ្ឌលប្រលង​ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ និងចុះសួរសុខទុក្ខដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប

  • 26
  • ដោយ vannak

នាល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤​ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខត្ត​ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចុះពិនិត្យនៅតាមទីតាំងមណ្ឌលប្រលង​ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ និងចុះសួរសុខទុក្ខសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប កំពុងបំពេញកិច្ចការងារនៅកន្លែងផ្ញើកង់ ម៉ូតូជូនជដល់ប្អូនៗជាបេក្ខជនប្រលង ដោយឥតគិតថ្លៃ។

នាល្ងាចនេះ​ ថ្វីត្បិតតែមានភ្លៀងធ្លាក់ក៏ពិតមែនតែមិនមែនជាបញ្ហាចោទឡើយ ឯកឧត្តម​ អភិបាលខេត្តនៅតែបន្តចុះពិនិត្យ និងបន្តបំពេញកិច្ចការងារប្រកបដោយការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ចំពោះប្អូនៗដែលបានមេីលថែទាំកង់ ម៉ូតូជូនជដល់ប្អូនៗជាបេក្ខជនប្រលង។

ក្នុងនាមរដ្ឋបាលខេត្ត​ សូមថ្លែងអំណរគុណដល់កងកម្លាំង​ និងគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាបដែលបានចំណាយពេលជួយរៀបចំសណ្តាប់ធ្នាប់​ និងថែរក្សាកង់ ម៉ូតូជូនជដល់ប្អូនៗជាបេក្ខជនប្រលងនាពេលនេះ៕

អត្ថបទទាក់ទង