រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤

  • 27
  • ដោយ vannak

នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំសាលាខេត្ត គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ខេត្ត(គ.វ.រ.) បានរៀបចំកិច្ចប្រជុំដើម្បីជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤ ដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត អនុប្រធាន គ.វ.រ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្ត ដោយមានការចូលរួមពីលោក​ លោកស្រីនាយក-នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោកអនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត តំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងមន្ទីរបរិស្ថាន និងសមាសភាពពាក់ព័ន្ធសរុបចំនួន ១៣នាក់ ស្រី ០៤នាក់។

កិច្ចប្រជុំនេះ​ រៀបចំឡេីងដេីម្បីឱ្យមន្ទីរអង្គភាពនិងអ្នកពាក់ព័ន្ធសហការគ្នាក្នុងការជំរុញដល់បេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តដែលត្រូវបានបញ្ជូនទៅប្រកួតប្រជែងនៅថ្នាក់ជាតិឱ្យរៀបចំខ្លួនបន្ថែមទៀតក្នុងការអភិវឌ្ឍអង្គភាពរបស់ខ្លួនស្របទៅតាមចំណុចលម្អិតៗនៃតារាងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ។

គួរបញ្ជាក់ផងដែរថា៖វឌ្ឍនភាពនៃដំណើរការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូដែលគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ក្រុង ស្រុក(គ.វ.ក.)បានស្នើសុំប្រកួតប្រជែងនៅថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ត្រូវបានអនុវត្តដូចគោរពជម្រាបជូនខាងក្រោម៖ - ផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការនៃការវាយតម្លៃនិងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុង ស្រុក ចាប់ពីសប្តាហ៍ទី១ នៃខែកក្កដា ក្នុងឆ្នាំនីមួយៗ - ទទួលពាក្យស្នើសុំរបស់ គ.វ.ក. សម្រាប់ការប្រកួតប្រជែងនៅថ្នាក់ខេត្ត - ធ្វើការពិនិត្យ វាយតម្លៃ និងជ្រើសសម្រាំងបេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូត្រឹមចំនួន ២(ពីរ)ពីក្នុងចំណោមបេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈដែលស្នើឡើងដោយ គ.វ.ក. - អនុវត្តការពិនិត្យនិងវាយតម្លៃ ព្រមទាំងជ្រើសសម្រាំងបេក្ខភាពផ្ដល់សេវាសាធារណៈគំរូឱ្យបានចប់សព្វគ្រប់ យ៉ាងយូរត្រឹមសប្ដាហ៍ទី៤ នៃខែកញ្ញា - រៀបចំបញ្ជូនបេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្ត ដោយមានភ្ជាប់ជាមួយនូវឯកសារគាំទ្រផ្សេងៗ យ៉ាងយូរត្រឹមសប្ដាហ៍ទី២ នៃតុលា ដើម្បីចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិ។តារាងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃនិងការទទួលស្គាល់បេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូ ទៅលើលក្ខណៈវិនិច្ឆ័យគោលទាំង៨ មានដូចតទៅ៖ ១. ស្ដង់ដាសេវាសាធារណៈ ២. ស្ដង់ដាឬនិយាមនៃការផ្ដល់សេវាសាធារណៈសម្រាប់អង្គភាព ៣. ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ៤. ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ៥. ការរៀបចំ និងកែលម្អបរិស្ថានក្នុងអង្គភាព ៦. ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ៧. ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ អាជ្ញាធរ និងសហគមន៍ ៨. ការផ្ដួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការល្អប្រសើរ។

អត្ថបទទាក់ទង