រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណ BNI ដែលបានឧបត្ថម្ភសម្ភារសិក្សា ៥០០ឈុត ដល់សិស្សសាលាបឋមសិក្សាចុងឃ្នៀស

  • 28
  • ដោយ vannak

កាលរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប BNI(Business Network International) Foundation និង BNI សៀមរាប បានសហការជាមួយរដ្ឋបាលខេត្ត ចែកអំណោយជាសម្ភារសិក្សា ជូនសិស្សានុសិស្សសាលាបឋមសិក្សាចុងឃ្នៀស ចំនួន ៥០០នាក់។ កម្មវិធីសប្បុរសធម៌នេះ បានប្រព្រឹត្តិទៅដោយមានការចូលរួម ពីលោក ស៊ុន ចំណាន នាយករងរដ្ឋបាល តំណាងរដ្ឋបាលខេត្តសៀមរាប លោក លី ហ៊ុយ ប្រធាន BNI Foundation Cambodia លោក ច្រឹក គីមផូ ប្រធាន BNI Cambodia Siem Reap សមាជិក BNI សៀមរាបប្រមាណ ៣០នាក់ ព្រមទាំងជំទប់ទី១ សង្កាត់ចុងឃ្នៀស នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៥៥០នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ BNI​ Foundation និង BNI សៀមរាប ដែលបានបរិច្ចាគនូវសម្ភារ និងថវិកាជូនដល់សិស្សសាលាបឋមសិក្សាទាំង៥០០នាក់ ព្រមទាំងការជួយការងារសប្បុរសធម៌ផ្សេងៗក្នុងមូលដ្ឋានខេត្តសៀមរាបនាពេលកន្លងមក។

អត្ថបទទាក់ទង