ជួបកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss of Cambodia កញ្ញា ប៊ី សុធារី Miss of Cambodia លោក ប៉ែន ចំរុង តារាសម្តែង កញ្ញា កុយ អេនណា Miss Grand Cambodia លោក ពូ ឃ្លាំង តារាងចម្រៀង កញ្ញា រ៉េត សាវីតា Miss Universe កញ្ញា សាន្ត កុសុមៈ ធីតាឯកសង្គ្រាន លោក ណាខុន តារាងសម្តែង កញ្ញា អែម គុនថង តារាងបង្ហាញម៉ូត និងលោក ពៅ ពិសិដ្ឋ តារាងសម្តែង ក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជាលើកទី២ » ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ដែលនាំមកនូវផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យ រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ ព្រមទាំងមានការដង្ហែក្បួនទ័ព ពីក្រុមនាថការី ក្រុមសិល្បៈល្បីៗជាង ៥០០នាក់ នៅខាងក្នុងប្រាសាទអង្គរ។ លើសពីនោះក៏មានការតាំងពិព័រណ៍ម្ហូប សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង។សូមចូលរួមទាំងអស់គ្នា !
