រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សេចក្តីបំភ្លឺព័ត៌មាន មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប

  • 25
  • ដោយ vannak

សេចក្តីបំភ្លឺព័ត៌មាន មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប មានកិត្តិយស សូមធ្វើការបំភ្លឺប្រគេន-ជូនដល់ព្រះថេរានុត្ថេរៈ សាធារណជន និងអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់មេត្តាជ្រាបថា៖ ថ្មីៗនេះ មន្ទីរធម្មការនិងសាសនាខេត្តបានពិនិត្យឃើញថា នៅតាមបណ្តាញសង្គមបានបង្ហោះរូបភាពវីដេអូ បុគ្គលម្នាក់អង្គុយសូត្រធម៌ប្រោះព្រំបែបពុទ្ធសាសនាដល់ប្រជាពលរដ្ឋដែលទៅគោរពបូជានៅព្រះវិហារព្រះអង្គ ចេកព្រះអង្គចម ក្បែររបងព្រះរាជដំណាក់ខេត្តសៀមរាប។

មន្ទីរធម្មការ និងសាសនាខេត្ត សូមពិតប្រគេន និងជម្រាបជូនថាបុគ្គលម្នាក់នោះជាជនមានសតិមិនល្អ រស់នៅស្នាក់អាស្រ័យតាមវត្ត និងបានដើរត្រាច់ចរនៅតាមទីកន្លែងមួយចំនួនជាប្រចាំ។ ថ្មីៗនេះ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ មានបណ្តាញសង្គម (Facebook) ដែលមានគណនីឈ្មោះ KH Angkor បានថត Live សកម្មភាពសូត្រធម៌ប្រោះព្រំ និងនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៤ បណ្តាញសង្គម (Tik Tok) ដែលមាន គណនីឈ្មោះ Seng Leng បានបង្ហោះសកម្មភាពសូត្រធម៌ប្រោះព្រំដូចគ្នានេះដែរ ដែលធ្វើឱ្យសាធារណជន និង ពុទ្ធបរិស័ទមួយចំនួនមានការយល់ច្រឡំ ។

មន្ទីរធម្មការនិងសាសនាខេត្ត សូមសំណូមពរដល់សាធារណជនទាំងអស់ មេត្តាពិចារណានិងសូមប្រើ ប្រាស់ជំនឿប្រកបដោយបញ្ញា និង សូមមេត្តាបញ្ឈប់ការចែកចាយសកម្មភាពទាំងនេះ ដើម្បីចូលរួមថែរក្សាគុណ តម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៃយើង។

អាស្រ័យហេតុនេះ សូមសាធារណជននិងអ្នកសារព័ត៌មានព្រមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមទាំងអស់ ជ្រាបជាព័ត៌មាន។

អត្ថបទទាក់ទង