រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំ ស្ដីពីការដាក់ឱ្យអនុវត្ត វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨

  • 25
  • ដោយ vannak

ថ្ងៃចន្ទ ៤កេីត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំធំសាលាខេត្តសៀមរាប បានប្រជុំ ស្ដីពីការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៤-២០២៨ ដឹកនាំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជេីញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៤០នាក់ ។

លោក អភិបាលរងខេត្ត ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាប ក្នុងរយៈពេលខ្លី និងមធ្យមនេះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តផ្ដោតសំខាន់លើការដាក់ចេញនូវវិធានការអន្តរាគមន៍ សកម្មភាពអាទិភាព និងគម្រោងអភិវឌ្ឍន៍ជាក់ស្ដែងនានា ដោយបន្ស៊ីពីខ្លឹមសារនៃ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥”។ ឆ្លើយតបនឹងនិន្នាការទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ សំដៅជំរុញកំណើនទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យត្រឡប់មកដូចស្ថានភាពមុនពេលវិបត្តិ និងឈានទៅកាន់តែប្រសើរ ក៏ដូចជាការបំផុសចលនាទេសចរណ៍មកកម្សាន្តក្នុងខេត្តសៀមរាបឱ្យបានគ្រប់រដូវកាល មកច្រើនដង ស្នាក់នៅយូរ និងចំណាយច្រើន។

ជាមួយគ្នានេះ ដេីម្បីដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨ ខេត្តបានដាក់ចេញគោលការណ៍សំខាន់ៗដូចខាងក្រោម ៖ ១.-កំណត់នូវវិធានការ សកម្មភាពដែលផ្ដល់ផកភ្លាមៗ សម្រា់រយៈពេលខ្លី និងរយៈពេលមធ្យម ២-ការធ្វេីអាទិភាវូបនីយកម្មសកម្មភាពរបស់គ្រប់តួអង្គលេីការគ្រប់គ្រងអភិវឌ្ឍន៍ និងផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប ដោយបន្ស៊ីខ្លឹមសារ នៃ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ៣-ការវិវត្តជក់ស្ដែងនៃបរិបទទីផ្សារទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ដេីម្បីទាក់ទាញទេសចរណ៍ចម្រុះជាតិសាសន៍ ឱ្យមកកម្សាន្តក្នុងខេត្តសៀមរាបឱ្យបានគ្រប់រដូវកាល មកច្រេីនដង ស្នាក់នៅយូរ និងចំណាយច្រេីន ៕

អត្ថបទទាក់ទង