នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងពិធីដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)។
សូមបញ្ជាក់ថា ជេីងហោះហេីរដំបូង (SAI-SIN) សៀមរាប-សឹង្ហបុរី មានអ្នកដំណេីរសរុប ៩៥ នាក់ ដែលធ្វេីដំណេីបចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅវេលាម៉ោង ០៨:៤៥ នាទីព្រឹក និង ធ្វេីដំណេីរចេញពីអាកាសយានដ្ឋានឆាងជី (SIN) មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅវេលា ១៤:០០ នាទី និងមានអ្នកដំណេីរសរុប ៨២ នាក់។ បច្ចុប្បន្នជេីងហោះហេីរ សៀមរាប-សឹង្ហបុរី-សៀមរាប មានចំនួនពីជេីង ដោយមួយជារីងប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Singapore Airline និងមួយទៀតដោយក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia ដែលទេីបនឹងប្រតិបត្តិការជេីងហោះហេីររបស់ខ្លួនកាលពីព្រឹកមិញនេះ។