រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបពិភាក្សាការងារ និងសម្តែងការគួរសម រវាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តជីវាំង នៃសាធារណរដ្ឋប្រជាមានិតចិន

  • 2
  • ដោយ vannak

ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានជួបពិភាក្សាការងារ និងសម្តែងការគួរសម រវាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តជីវាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅបន្ទប់ប្រជុំលេខ២ សាលាខេត្ត ដែលដឹកនាំដោយលោក Liu MingYu ប្រធានផ្នែកវិនិយោគបច្ចេកទេស នៃក្រុមហ៊ុន BIOCOME GROUP និងប្រតិភូអមដំណើរ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោក ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុត្តន៍ខេត្ត លោក នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រីជំនាញ។

អត្ថបទទាក់ទង