រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤

  • 2
  • ដោយ vannak

ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខ មហាសណ្ឋាគាររ៉ាហ្វែលអង្គរសៀមរាប ខេត្តសៀមរាប មានប្រារព្ធពិធីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស្រេង ហេង អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជេីញចូលរួមពីលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺ គណៈអធិបតី អេដស៍ លោកស្រី Terri Ford នាយកស្វែងរការគាំទ្រ និងគោលនយោបាយ សកល អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង គណៈអធិបតី ជំងឺអេដស៍ សើស្បែក និងកាមរោគ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាល ខេត្តសៀមរាប លោក Deepak Dhungel ប្រធានគ្រប់គ្រងទីផ្សា និងតស៊ូមតិ ប្រចាំតំបន់ នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកអភិបាលក្រុងសៀមរាប លោកនាយកទីចាត់ការអន្តរក្រសួង នៃរដ្ឋបាលខេត្តសៀមរាបលោកមេបញ្ជាការខេត្តសៀមរាប មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រុមការងារមន្ទីរសុខាភិបាលខេត្ត។

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកតស៊ូមតិចំពោះមេរោគអេដស៍/ ជំងឺអេដស៍ ដើម្បីទទួលស្គាល់វឌ្ឍនភាពដែលបានទទួល ចងចាំរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតទាក់ទងនឹង ជំងឺអេដស៍ និងអ្នកដែលបន្តការប្រយុទ្ធ និងអំពាវនាវឱ្យរដ្ឋាភិបាលទូទាំងពិភពលោកប្តេជ្ញាផ្តល់ធនធានចាំបាច់ និង ការគាំទ្រផ្នែកនយោបាយដើម្បីបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះត្រូវ បានក្រើនរំលឹកថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ » ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការ បង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង២លាននាក់ក្នុង ៤៨ ប្រទេសទូទាំងពិភពលោកក្នុងទ្វីបអាហ្វ្រិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នយើងគឺជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/ជំងឺអេដស៍ដ៏ធំបំផុតដែលមិនស្វែងរកប្រាក់ចំណេញនៅក្នុងពិភពលោក។

អត្ថបទទាក់ទង