រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សារលិខិតជូនពរ​ យេីងខ្ញុំសូមគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥

  • 2
  • ដោយ vannak

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ បំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និង ក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវមនោសញ្ចេតនាភក្តីភាពដ៏ស្មោះស្ម័គ្របំផុត ចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ ដែលសម្តេចបានធ្វើពលីកម្មទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងការរស់រានមានជីវិត សាជាថ្មីឡើងវិញរបស់ប្រជាជនកម្ពុជា នាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រកម្ពុជា ទើបមានអ្វីទាំងអស់ដូចសព្វថ្ងៃនេះ។ គំរូវីរភាព និងមគ្គុទ្ទេសក៍ដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ បានធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព ឯកភាព ជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសទទួលបានការគោរពស្រឡាញ់ ពីគ្រប់មជ្ឈដ្ឋានទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលរស់នៅមានជីវភាពសមរម្យ ជាមួយនឹងភាពកក់ក្តៅ និងមោទកភាពក្រៃលែង។

ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមលើក ហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាទឹកដីអង្គរ ព្រះអង្គ ចេក ព្រះអង្គចម សូមតាមប្រោសព្រំ ប្រសិទ្ធពរជ័យ សព្វសារធុការពរ ជូនសម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង