រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សារលិខិតជូនពរ​ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥

  • 13
  • ដោយ vannak

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តសៀមរាប និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច អគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនាភក្តីភាពដ៏ស្មោះស្ម័គ្របំផុត ចំពោះ សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិតដែលសម្តេចបានខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្ត និងប្រាជ្ញា ស្មារតី ចូលរួមកសាងមាតុភូមិកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយនោះ សម្តេចក៏ជាស្ថាបនិកដ៏ឆ្នើមមួយ រូប ដែលបានដឹកនាំកសាងសន្តិភាពជាតិ ស្ថិរភាពជាតិ ឯកភាពជាតិ ពីកម្ទេចផេះផង់នៃភ្លើងសង្គ្រាម និងអភិវឌ្ឍន៍ប្រទេស ជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ។ ជាមួយនោះសម្តេចក៏ជាស្នួលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលបាន ដឹកនាំកសាងប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញ មានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារនិរន្តរភាពរាជានិយម ព្រមទាំងរក្សា បាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ការពារលទ្ធិប្រជាធិបតេយ្យ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ។ ព្រម ជាមួយនោះដែរ សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធម្មវិសុទ្ធវង្សា ក៏បានរួម ចំណែកយ៉ាងសកម្ម ប្រកបដោយទឹកចិត្តជ្រះថ្លាក្នុងការកសាងសមិទ្ធផលនានា ជាច្រើនសម្រាប់សង្គមជាតិ ទាំងផ្នែក អាណាចក្រ និងពុទ្ធចក្រ សំដៅបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ និងទុកសម្រាប់កូនចៅជំនាន់ក្រោយ។

ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង