រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

“សំណេរអង្គរ” ត្រូវបានរៀបចំប្រកួតសរសេរតាមអានជាលេីកទី២

  • 11
  • ដោយ vannak

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមក្នុងកម្មវិធីប្រកួតសរសេរតាមអាន "សំណេរអង្គរ" លេីកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិម៉ានី ព្រមទាំងមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

"សំណេរអង្គរ" លើកទី២ ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយភាគីពាក់ព័ន្ធជាច្រើនរួមមាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា មូលនិធិ ម៉ានី រដ្ឋបាលខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ដែលមានបេក្ខជនចូលរួមប្រកួតចំនួន ១ ២២០ អង្គ/នាក់ មកពីបណ្តា ២៥រាជធានី-ខេត្ត រួមទាំងអនិកជនបរទេស។

អត្ថបទទាក់ទង