ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុកសូទ្រនិគម និងលោក ម៉ក់ ប្រុស អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម តំណាង នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកប្រចាំស្រុកសូទ្រនិគម លោកមេឃុំ និងក្រុមប្រឹក្សាឃុំចាន់ស បានអញ្ជើញចូលរួម ចែកអំណោយ របស់អង្គការទស្សនៈពិភពលោកជូនគ្រួសារក្រីក្រ ចំនួន៥៥ គ្រួសារ មាន១១ភូមិក្នុងមួយភូមិ ៥ គ្រួសារដែលរស់នៅក្នុងស្រុកសូទ្រនិគម។
ក្នុងឱកាសនោះផងដែរ លោក អភិបាលស្រុក បានណែនាំដល់បងប្អូនប្រជាជនឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងចូលរួមផ្សព្វផ្សាយការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយបញ្ជាក់ថាទោះបីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសយើងមានអ្នកឆ្លងបានព្យាបាលជាសះស្បើយមួយចំនួនធំក្តី តែយើងនៅតែបន្តថែរក្សាសុខភាពរសប់ខ្លួនឱ្យបានខ្ជាប់ខ្ជួននិងស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលបានចែកជូនគ្រួសារក្រីក្រចំនួន៥៥ គ្រួសារទាំងនោះមានអង្ករ ២០គីឡូក្រាម មី ១កេះ ត្រីខ ១យួរ ទឹកស៊ីអុីវ ១យួរ ប្រេងឆា ១ដប អំបិលអុីយ៉ូត ១ថង់ និងសាប៊ូវីសូ ១កញ្ចប់៕