រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំ ស្តីពីការពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

  • 15
  • ដោយ vannak

ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ និងលោក លី សារី អភិបាលរងខេត្ត តំណងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីប្រតិភូអមដំណើរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធក្នុងខេត្ត។

កិច្ចប្រជុំ ស្តីពីការពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប រៀបចំឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការបំពុលបរិយាកាសក្នុងក្រុង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការបង្កើនលទ្ធភាពប្រើប្រាស់អន្តរតំបន់ ពង្រឹងសមត្ថភាពប្រកួងប្រជែងក្នុងខេត្តដែលជាទីក្រុងទេសចរណ៍ ពង្រីកតំបន់លំនៅដ្ឋាន និងជំរុញសកម្មភាពពាណិជ្ជកម្មនៅតំបន់ភាគខាងត្បូងនៃខេត្តសៀមរាបក្នុងរយៈពេលវែង និងចូលរួមចំណែកការពារទីក្រុងសៀមរាបពីការជន់លិចបឹងទន្លេសាប៕

អត្ថបទទាក់ទង