ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួន ៧ខ្សែដូចខាងក្រោម ៖
1-បានបន្តធ្វើការជួសជុលបំពេញចិញ្ចើមផ្លូវបាក់ ការងារថែទាំប្រចាំផ្លូវខេត្តលេខ265C ចន្លោះគ.ម04 ដល់គ.ម05 ស្ថិតក្នុងភូមិត្រាវគៀត ឃុំដានរុន ស្រុកសូទ្រនិគម។
2-បានធ្វើការជួសជុលបំពេញចិញ្ចើមផ្លូវបាក់ ការងារថែទាំប្រចាំផ្លូវជាតិលេខ64 ចន្លោះគ.ម27 ដល់គ.ម28 ស្ថិតក្នុងឃុំបេងមាលា ស្រុកស្វាយលើ។
3-បានធ្វើការជួសជុលដោយកាប់ស្មៅ មែកឈើតម្លើង និងលាបថ្នាំបង្គោលសុវត្ថិភាព បង្គោលគីឡូ តាមបណ្ដោយផ្លូវជាតិលេខ6 ការងារថែទាំប្រចាំផ្លូវជាតិលេខ6 ចន្លោះគ.ម263 ដល់គ.ម280 ស្ថិតក្នុងឃុំដំដែក ស្រុកសូទ្រនិគម។
4-បានបន្តធ្វើការភ្ជួរ និងកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2641B ស្ថិតក្នុងឃុំស្រែណូយ ស្រុកវ៉ារិន។
5-បានធ្វើការជួសជុល និងលាបថ្នាំបង្គោលគីឡូម៉ែត្រ ការងារថែទាំប្រចាំផ្លូវជាតិលេខ68 គ.ម9 ដល់គ.ម11 ស្ថិតក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។
6-បានបន្តកាយដីដើម្បីចាក់លូជ្រុង កាងារជួសជុលផ្លូវអាទីសង់អង្គរ ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប (គម្រោងរដ្ឋបាលខេត្ត អនុវត្តដោយមន្ទីរ សកដ.សរ)។
7-បានបន្តធ្វើការជួសជុលដើម្បីសម្រួលចរាចរណ៍ លើកំណាត់ផ្លូវត្រាំនាគ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
- cambodia
- Siemreap
- SiemReapMyHome
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្មីៗ
- សៀមរាប
- សៀមរាបផ្ទះខ្ញុំ
- សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia