រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាការងារលើវិស័យអប់រំ យុវជន និងកីឡា ជាមួយគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនមួយចំនួនក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃច័ន្ទ ៥រោច ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អញ្ជើញសំណេះសំណល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើវិស័យអប់រំ យុវជន និងកីឡា ជាមួយគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនមួយចំនួនក្នុងខេត្តសៀមរាប និងការផ្សព្វផ្សាយសេចក្តីណែនាំលេខ ២៣ អយក សណន របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រនិកដល់សិស្សានុសិស្សកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាទូទាំងប្រទេស ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក លី ប៊ុន ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី ប្រធានការិយាល័យចំណុះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ត្រីលោក លោកស្រី តំណាងគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនក្នុងខេត្តសៀមរាប សរុបចំនូន ៦០ នាក់ ។

កិច្ចប្រជុំដើម្បីពិភាក្សាលើការងារមួយចំនួនដូចខាងក្រោម ៖
-ពង្រឹងការអនុវត្តសេចក្តីណែនាំលេខ ២៣ អយក.សណន របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការសិក្សាពីចម្ងាយនិងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដល់សិស្សានុសិស្សមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាដែរអនុវត្តដោយគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ។
-ជំរុញការលើកកម្ពស់គុណភាពអប់រំ តាមគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន តាមរយះការពិភាក្សា បញ្ហាប្រឈម សំណូមពរ និងការកែកម្អ យន្តការគាំទ្រសម្រាប់អនុវត្តបន្ត។ កិច្ចប្រជុំនេះរៀបចំនៅបន្ទប់ប្រជុំវិទ្យាល័យអង្គរ ខេត្តសៀមរាប។

អត្ថបទទាក់ទង