រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំគាំទ្របច្ចេកទេស និងពិនិត្យមើលដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុក្នុងការអនុវត្តគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

  • 25
  • ដោយ vannak

នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបប្រជុំការងារគាំទ្របច្ចេកទេស និងពិនិត្យមើលដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុក្នុងការអនុវត្តគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ជាមួយក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. និងតំណាងធនាគារពិភពលោក ដឹកនាំដោយ លោក ម៉ន ប៊ុនថារិទ្ធ អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មានទទួលបន្ទុកហិរញ្ញវត្ថុគម្រោង និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ សរុបចំនួន ១០រូប។

កិច្ចប្រជុំគាំទ្របច្ចេកទេស និងពិនិត្យមើលដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុក្នុងការអនុវត្តគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២នេះ ដើម្បីពិនិត្យដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ ពិនិត្យឯកសារ ពិភាក្សាបញ្ហាប្រឈម និងសំណោះស្រាយរបស់រដ្ឋបាលខេត្ត និងការអនុវត្តការងារហិរញ្ញវត្ថុគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ ដំណាក់កាលទី២។

អត្ថបទទាក់ទង