រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា

  • 22
  • ដោយ vannak

នារសៀល​ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤​ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​ បាន​ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip​​ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា​ នៅបន្ទប់សាលាខេត្ត។

នុងជំនួបនេះ​ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីគោលបំណង នៃដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីគណនេយ្យភាពសង្គម និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរឱ្យកាន់តែប្រសើរ លើវិស័យសុខាភិបាល អប់រំ និងបរិស្ថាន។

ឯកឧត្តម​ អភិបាលខេត្ត​ បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរឱ្យកាន់តែប្រសើរ លើវិស័យសុខាភិបាល អប់រំ និងបរិស្ថាននៅខេត្តសៀមរាប។

ទន្ទឹមនឹងនេះ​ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ។

អត្ថបទទាក់ទង