នារសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Narut Soontarodomអគ្គកុងស៊ុលព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប។
ក្នុងជំនួបនេះ លោក Narut Soontarodom អគ្គកុងស៊ុលព្រះរាជាណាចក្រថៃប្រចាំខេត្តសៀមរាប បានណែនាំខ្លួនក្នុងនាមជាអគ្គកុងស៊ុលព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប និងសង្ឃឹមថារដ្ឋបាលខេត្តសៀមរាប និងស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប នឹងមានការសហការរួមគ្នាដើម្បីប្រជាពលរដ្ឋដែលរស់នៅខេត្តសៀមរាប។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះអគ្គកុងស៊ុលព្រះរាជាណាចក្រថៃប្រចាំខេត្តសៀមរាបដែលបានចូលរួមជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តម ក៏បានបញ្ជាក់ថា ការរៀបចំឱ្យមានកុងស៊ុលព្រះរាជាណាចក្រថៃប្រចាំនៅខេត្តសៀមរាបនេះ បានធ្វេីឱ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ។
