រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៏

  • 9
  • ដោយ vannak

នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៏ មានរយ:ពេល ២ថ្ងៃ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥-២៦ខែកុម្ភ: ឆ្នាំ២០២៥ នៅសណ្ឋាគារសុខារ៉េស៊ីដង់រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៏ និងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន វិស័យកជន និងដៃគូអភិវឌ្ឍន៏ប្រមាណ ៦០០នាក់ ដោយផ្តោតលើការពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងការកំណត់អាទិភាពសម្រាប់ឆ្នាំ២០២៥ អោយសម្រចបានជោគជ័យ មានប្រសិទ្ធផល និងប្រសិទ្ធិភាពខ្ពស់ ។

អត្ថបទទាក់ទង