នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Jiraphant Asvatanakul អនុប្រធានសភាពាណិជ្ជកម្មថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក យុន លីនណេ អភិបាលរង តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមការងារទីចាត់ការជំនាញ។
លោក Jiraphant Asvatanakul អនុប្រធានសភាពាណិជ្ជកម្មថៃ បានបង្ហាញពីគោលបំណង នៃដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីពិភាក្សាពិភាក្សាអំពីឱកាសធ្វើអាជីវកម្មក្នុងខេត្តសៀមរាប ភាពជាដៃគូរផ្ដល់ផលប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែប្រសើរ។ លោក យុន លីនណេ អភិបាលរង មានប្រសាសន៍ថា លោកពិតជាភាពសប្បាយរីករាយនឹងសហការ និងសូមស្វាគមន៍ប្រតិភូសភាពាណិជ្ជកម្មថៃសម្រាប់ការវិនិយោគវិស័យឧស្សាហកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន នៅក្នុងខេត្តសៀមរាប។
ជាមួយគ្នានេះដែរ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ។
