កាលពីព្រឹកថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បាន អនុញ្ញាតឲ្យប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយលោក ឡាយ គីមសួរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ចូលជួបពិភាក្សា ការងារស្តារឡើងវិញ លើវិស័យទេសចរណ៍ ក្នុងពេលដែលនៅលើពិភពលោក បានកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ នៅសាលាខេត្តសៀមរាប។មានប្រសាសន៍នោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការគាំទ្រនូវគំនិតផ្តួចផ្តើមរបស់សមាគមសហគ្រិនវ័យ ក្មេងកម្ពុជា សាខាខេត្តសៀមរាបដែលបានលើកឡើង ក្នុងគោលបំណងរួមគ្នាស្តារឡើងវិញក្នុងវិស័យទេសចរណ៍ និងបង្កើនការជម្រុញវិស័យ កសិទេសចរណ៍នៅតាមបណ្តាភូមិ ស្រុកក្នុងខេត្តសៀមរាប ។ ឯកឧត្តមបានបន្តថា រាល់គំនិត ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា លើកឡើងនេះ គឺស្ថិតនៅក្នុងគម្រោងរបស់ខេត្ត ដែលបានដាក់ទៅក្រសួង ក្នុង គោលដៅអភិវឌ្ឍន៍ខេត្ត ។ ម៉្យាងទៀត ក្នុងឱកាសដែលភ្ញៀវកំពុងធ្លាក់ចុះ និង ជួបនូវវិបត្តិកូវីដ១៩ អាជ្ញាធរខេត្ត បាន កំពុងធ្វើការស្តារឡើងវិញ នូវហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង និង ជនបទ ព្រមទាំងធ្វើការជម្រុញដល់គ្រប់បណ្តាក្រុង ស្រុក ក្នុងការបង្កើតនូវតំបន់ទេសចរណ៍ធម្មជាតិក្នុងសហគមន៍របស់ខ្លួន ដើមី្បលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ក្នុងនោះដែរឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដោយបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល បានធ្វើការរឹតបន្តឹងក្នុងការអនុវត្តប្រយុទ្ធប្រឆាំងនឹង រលកទី២នៃជម្ងឺកូវិដ១៩ កុំឲ្យមានការរីករាលដាលនៅក្នុងសហគមន៍ ។ ដោយកត្តានេះហើយ អាជ្ញាធរខេត្ត បានកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នៅតាមភោជនីយដ្ឋាន តើគ្រប់ម្ចាស់ភោជនីយដ្ឋានទាំងនោះបានអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និង ក្រសួងទេសចរណ៍ អំពីគម្លាតសុវត្ថិភាព ក្នុងការការ ពារនូវជម្ងឺកូវិដ១៩នេះ ។ ឯកឧត្តមក៏បានបញ្ជាក់ ពីគម្រោងការជិះកង់ទេសចរណ៍ ដោយអាជ្ញាធរខេត្ត និង អប្សរា បាន បង្កើតផ្លូវសម្រាប់ជឹះកង់ ប្រកបទៅពណ៌បៃតងនៅក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាប ។ ក្នុងនោះចំពោះរាល់ បញ្ហាដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងទាំងនោះ ឯកឧត្តមនឹងយកទៅធ្វើការពិភាក្សាជាមួយ សាមីក្រសួងពាក់ព័ន្ធផងដែរ ៕
- cambodia
- Siemreap
- SiemReapMyHome
- កម្ពុជា
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
- សៀមរាបផ្ទះខ្ញុំ
- សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យវិស័យឯកជនចូលរួមជាមួយអាជ្ញាធរក្នុងការស្តារវិស័យទេសចរណ៍ខេត្តសៀមរាប
- 472
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 472
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 472
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 472
- ដោយ vannak
-
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤
- 472
- ដោយ vannak
-
អបអរសាទរ ទិវាពិភពលោកប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍”១ ធ្នូ ២០២៤
- 472
- ដោយ vannak
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៤៣៧បណ្ណ បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង
- 472
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសម រវាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តជីវាំង នៃសាធារណរដ្ឋប្រជាមានិតចិន
- 472
- ដោយ vannak
-
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកណែនាំឱ្យសមត្ថកិច្ចអនុវត្តវិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ
- 472
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ (កសិ-ពាណិជ្ជកម្ម និង ផលិតផលក្នុងស្រុក ខេត្តសៀមរាបលើកទី២)រយៈពេល៣ថ្ងៃ
- 472
- ដោយ vannak
-
ការដាក់តាំងសារអប់រំសុខភាពលើតុ ស្តីពីតិចស្ករ តិចអំបិល តិចខ្លាញ់ តាមភោជនីយដ្ឋាន និង ហាងលក់អាហារ
- 472
- ដោយ vannak