រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សន្និបាតបូកសរុបលទផលការងារទេសចរណ៏ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍

  • 7
  • ដោយ vannak

នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានចូលរួមពិធីបើកសន្និបាតបូកសរុបលទផលការងារទេសចរណ៏ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងនិងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន វិស័យកឯកជន និងដៃគូអភិវឌ្ឍន៏ នៅមណ្ឈមណ្ឌលសន្និបាត និងពិព័រណ៏អន្តរជាតិ ជ្រោយចង្វា (OCIC)។

អង្គសន្និបាតបានផ្តោតសំខាន់លើប្រធានបទចំនួន ៤ រួមមាន ៖ ១- វឌ្ឍនភាពនៃការគ្រប់គ្រង និងការសម្រួលការធ្វើដំណើរទេសចរណ៏ ២- ការគ្រប់គ្រងកិត្តិនាម និងយុទ្ឌនាការទាក់ទាញទេសចរណ៏កម្ពុជា ៣- ការគ្រប់គ្រង និងពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ៤- ស្ថានភាពទេសចរតាមកញ្ចប់ទស្សនកិច្ច និងការវិភាគផលសេដ្ខកិច្ចនៃវិស័យទេសចរណ៍។

ទន្ទឹមនឹងលទ្ធផល និងសមិទ្ធផលនានា អង្គសន្និបាតក៏បានកំណត់បញ្ហាប្រឈមគន្លឹះមួយចំនួន ដូចជាកត្តាសន្តិសុខ សុវត្ថិភាពទេសចរណ៍​ជាកត្តាចម្បងបំផុតរបស់ទេសចរណ៍ក្នុងការសម្រេចចិត្តធ្វើដំណើរ និងទស្សនា។ កត្តាសេដ្ឋកិច្ច ជាផ្នែកមួយដែលមានឥទ្ធិពលផងដែរក្នុងការសម្រេចចិត្តរបស់ទេសចរ និងកត្តាប្រកួតប្រជែងក៏ត្រូវបានចាត់ទុកជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍ និងការទាក់ទាញទេសចរ។

ជាមួយគ្នានេះ​ អង្គសន្និបាតបានកំណត់ទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ចំនួន ៧ចំណុច រួមមាន៖ ១- ការអភិវឌ្ឍទេសចរណ៏ ការវិនិយោគ ការសិក្សាទីផ្សារ ផ្សព្វផ្សាយទេសចរណ៍​និងយុទ្ធនាការទាក់ទាញទេសចរ ២- ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍​ និងការពង្រឹងគុណភាពអាជីវកម្ម សេវាកម្មទេសចរណ៍ ៣- ការអភិវឌ្ឍធនធានមនុស្ស ការងារស្ដិតិទេសចរណ៏ និងគោលនយោបាយ ៤- ការគ្រប់គ្រង និងសម្រួលការធ្វើដំណើរទេសចរណ៍ ៥- ការពង្រឹងយន្តការអភិបាលកិច្ចទេសចរណ៍ ៦- ជម្រុញយន្តការគាំទ្រវិស័យទេសចរណ៍ ៧- ការងារសាលាវិជ្ជាជីវ:ទេសចរណ៍

អត្ថបទទាក់ទង