រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប

  • 9
  • ដោយ vannak

ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្តសៀមរាប ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី ៩ ចុះមូលដ្ឋានខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលស្រុកស្រីស្នំ មន្ទីរ អង្គភាពពាក់ព័ន្ធ អធិការដ្ឋាននគរបាលស្រុក បញ្ជាការមូលដ្ឋានកងរាជហត្ថស្រុក មេប៉ុស្តិ៍ មេឃុំ សរុបចំនួនប្រមាណ ៤០០នាក់។

លោក អភិបាលរងខេត្ត បានរាយការណ៍សង្ខេបពាក់ព័ន្ធនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលក្រុមការងារបានអនុវត្តកន្លងមក ក្នុងនោះកាតបង្ក្រាបបទល្មេីសនានាមានការថយចុះ ប៉ុន្តែបទល្មេីសចរាចរណ៍មានការកេីនឡេីង ។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានធ្វេីបទបង្ហាញដោយផ្តោតសំខាន់លេីការឧបករណ៍ផ្តលព័ត៌មានសាធាណៈសម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មានដែលកេីតឡេីង ដេីម្បីផ្តល់ដំណឹងដល់សមត្ថកិច្ចជួយអន្តរាគមន៍។ ទន្ទឹមនឹងនេះ មន្ទីរកសិកម្ម រុក្ខា និងនេសាទខេត្ត ព្រមទាំងមន្ទីរបរិស្ថានក៏បានធ្វេីបទអន្តរាគមន៍ពាក់ព័ន្ធនឹងលទ្ធផលបង្ក្រាបបទល្មើសនេសាទ បទបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងខេត្តសៀមរាប ផងដែរ។

ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំទៅដល់អង្គប្រជុំ ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធនឹងបទល្មើសជលផល បទល្មើសធនធានធម្មជាតិឱ្យបានម៉ឺងម៉ាត់ ប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់។ ចំពោះបញ្ហាបទល្មើសល្បែងស៊ីសង កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលទាំង ១០០ ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប ត្រូវអនុវត្តវិធានការច្បាប់ និងបញ្ឈប់ឱ្យខាងតែបាន។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវបន្តជំរុញ ពង្រឹងការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននៅសន្តិសុខសណ្ដាប់ធ្នាប់ល្អ។ ម្យ៉ាងទៀត ត្រូវពង្រឹងការគ្រប់គ្រង និងត្រៀមលក្ខណៈឆ្លើយតបបញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់ និងជំងឺរាតត្បាតផ្សេងៗឱ្យមានប្រសិទ្ធភាព។ អាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្រូវសហការពង្រឹងការទប់ស្កាត់ និងអនុវត្តការងារបង្ក្រាបបទល្មើសនានា បានល្អប្រសើរ និងប្រសិទ្ធភាព។ ចំពោះបញ្ហាគ្រឿងញៀន ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងទៀងទាត់ នៅតាមទីសាធារណៈសាលារៀន និងតាមទីតាំងអាជីវកម្មសប្បាយឋាននានា។

អត្ថបទទាក់ទង