នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមដឹកនាំកម្លាំងនគរបាលជំនាញ មន្ទីរអង្គភាពដែលពាក់ព័ន្ធ ក្នុងការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise SAI-EX24) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ។
ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise SAI-EX24) គឺជាការហ្វឹកហាត់សាកល្បងដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធ ត្រៀមឆ្លើយតបឱ្យបានឆាប់រហ័សនៅពេលមានគ្រោះមហន្តរាយកើតឡើង ដែលជាបទពិសោធន៍ និងចំណេះដឹងលើការងារជួយសង្រ្គោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះជាយថាហេតុណាមួយ៕
