ព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោក វីតធីយ៉ា ក្រៀងក្រៃវីត អនុប្រធានក្រុមហ៊ុន CP បានចុះចែកអំណោយដល់គ្រួសារក្រីក្រ ចំនួន ១៥០គ្រួសារ នៅភូមិខ្នារធ្នង់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែងដែលជាជំនួយរបស់ក្រុមហ៊ុន CP Cambodia ដោយមានការចូលរួមពីអាជ្ញាធរស្រុកផងដែរ។ដោយជួបនូវវិបត្តិកូវីដ១៩នេះ និងឃើញពីការលំបាករបស់ប្រជាពលរដ្ឋគ្រួសារក្រីក្រ អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានដោយមានសហការគាំទ្រពីក្រុមហ៊ុន ក៏បានជួយក្នុងការដោះស្រាយក្នុងគ្រាលំបាក ជាពិសេសដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ គឺមិនអោយប្រជាពលរដ្ឋណាម្នាក់ជួបគ្រោះអត់ឃ្លាននោះឡេីយ។ ក្នុងពិធីចែកអំណោយនេះក្នុង ១គ្រួសារទទួលបាន មី ១កេស ត្រីខ ៦កំប៉ុង ពងមាន់ ៣០០គ្រាប់ ទឹកសុទ្ធ ១២ដប និងម៉ាស់ ១ប្រអប់៕
